ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ស្វះស្វែង​នាំ​ប្រធានា​ធិបតី​ត្រាំនិងមេដឹកនាំ​កូរ៉េ​ខាង​​ជើង​មកកាន់​តុចរចា​វិញ


ភ្ញៀវ​ម្នាក់​ថតរូប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំ​កូរ៉េខាងជើង Kim Jong Un អំឡុងការ​តាំង​ពិព័រណ៌​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៩។
ភ្ញៀវ​ម្នាក់​ថតរូប​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំ​កូរ៉េខាងជើង Kim Jong Un អំឡុងការ​តាំង​ពិព័រណ៌​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០១៩។

ប្រធានា​ធិបតី​កូរ៉េខាង​ត្បូងលោក Moon Jae In និយាយ​ថា លោក​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាង​ជើង ​បន្ទាប់​ពី​ប្រទេស​ទាំង២​មិនបាន​សម្រេចកិច្ច​ព្រម​ព្រៀង​ណាមួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​សប្តាហ៍​មុន។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​គេនៅតែ​មើលឃើញ​អ្វី​ដែល​ដែល​គេដឹកនាំ​កូរ៉េខាងត្បូង ​អាច​ធ្វើបាន​ដើម្បី​យក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង គីម ​ជុង​អ៊ុន ខិតកាន់​តែ​ជិត​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​ភាគី​ទាំង​២ ​អាច​សប្បាយ​រីករាយ។

លោក​ស្រី Kim Joon Hyung សាស្រ្តាចារ្យ​ផ្នែក​កិច្ច​ការ​អន្តរជាតិ​នៃសាកល​វិទ្យា​ល័យ Handong Global បាន​ប្រាប់ VOA ថាកន្លងមក ​មានក្តី​សង្ឃឹម​ជាទូទៅ​ថា ការ​ជោគ​ជ័យ​ អាច​សម្រេច​បាន​រវាង​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ​ត្រាំ ​និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន ​ដោយ​មិនចាំ​បាច់​សម្រប​សម្រួល​។

ក៏ប៉ុន្តែ ​លោកស្រី ​បាន​បញ្ជាក់​ថា ​ដោយ​សារ​តែមិន​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀងណា​មួយ​នៅ​ក្នុង​ទីក្រុង​ហាណូយនៃ​ប្រទេស​វៀត​ណាម «កន្លងមក ​លោក​ Moon Jae In ហាក់ដូចជា​មិនសូវ​សកម្ម​ណាមួយ​សោះ។ ឥឡូវនេះគឺជាពេល​ចាំ​បាច់​ដែល​ត្រូវ​មាន​តួនាទី​ឲ្យ​សកម្ម​ជាងមុន»។

ក៏ប៉ុន្តែ ​សម្រាប់​លោក Shin Beom Chul ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​សិក្សា​គោល​នយោបាយ Asan ​វិញ ​បាន​និយាយថា ​សកម្មភាព​របស់​លោក Moon Jae In អាច​មាន​ផល​ប៉ះពាល់។

លោក​បាន​ថ្លែង​ថា «ប្រសិនបើលោក​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon Jae In ស្នើ​ឲ្យមាន​ការ​ដក​ទណ្ឌកម្ម​ចេញមុន​ពេល​លុបបំបាត់​អាវុធ​នុយក្លែអ៊ែរ ​នោះ​វា​នឹង​ប៉ះពាល់​ដល់​សម្ព័ន្ធ​ភាព​រវាង​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG