ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​កំពុង​បញ្ចប់​ការ​សាក​ល្បង​បាញ់កាំជ្រួច​មីស៊ីល​ដែល​សំដៅ​កោះ Guam របស់អាមេរិក


បុរស​ម្នាក់​កំពុង​មើល​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ដែល​បង្ហាញ​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​លើកោះ Guam​ របស់​អាមេរិក កាល​ពី​ថ្ងៃទី​១០ ខែ​សីហា។
បុរស​ម្នាក់​កំពុង​មើល​ព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ស្ថានីយ៍​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ដែល​បង្ហាញ​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​លើកោះ Guam​ របស់​អាមេរិក កាល​ពី​ថ្ងៃទី​១០ ខែ​សីហា។

ប្រទេស​កូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​បញ្ចប់​ផែន ការ​បាញ់​បង្ហោះ​កាំជ្រួច​ឆ្លង​ទ្វីប​ចំនួន​៤​គ្រាប់ចូលក្នុង​ផ្ទៃ​ទឹក​ទល់​មុខ​ដែន​ដី Guam របស់​សហរដ្ឋ​អាមេរិក ​ដែល​នេះ​ជា​ការ​បង្ករ​ហេតុ​ដោយ​ពាក្យ​សម្តី​ធ្វើ​សង្គ្រាម​នៅ​ពេល​ថ្មីៗ​បំផុត​រវាង​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ក្នុង​សេចក្តី​ប្រកាស​លម្អិត​ដែល​មិន​ធ្លាប់មានកាល​ពី​ពេល​មុន រដ្ឋ​កុម្មុយនិស្តមិន​សេព​គប់​ប្រទេស​ណា​នេះ ​បាន​និយាយថា ​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ មេដឹក នាំ​កូរ៉េខាង​ជើង ​Kim Jong Un នឹង​ទទួល​បាន​ផែនការបាញ់​កាំជ្រួច​មីស៊ីល Hwasong-12 ឆ្លង​កាត់​ប្រទេស​ជប៉ុន​ចូល​ក្នុង​ផ្ទៃទឹក​កោះ​ Guam ​ដែល​ស្ថិត​នៅ​ចម្ងាយ​៣​ពាន់​៣រយ​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង។

បណ្តាញ​ព័ត៌មាន​រដ្ឋកូរ៉េខាង​ជើង​បាន​ប្រាប់​ឲ្យ​ដឹងថា ​កាំជ្រួច​មីស៊ីល​នឹង​ធ្លាក់​នៅ​ចម្ងាយ​ពី​៣០​ទៅ​៤០គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​កោះ​ Guam ​ដែល​នៅ​ទី​នោះ​មាន​ពលរដ្ឋ​១សែន​៦ម៉ឺន​៣​ពាន់​នាក់​រស់​នៅ​ ហើយ​សហរដ្ឋ​អាមេរិក​មាន​បុគ្គលិក​យោធា​ចំនួន​៧​ពាន់​នាក់​នៅ​ឯមូលដ្ឋាន​នាវា​ហើយ​នឹង​ទីតាំង​ទ័ព​អាកាស។

ឧត្តមសេនីយ ​Kim Rak Gyom មេ​បញ្ជាការ​កងកម្លាំង​កាំជ្រួច​យុទ្ធសាស្រ្ត​របស់​កូរ៉េខាង​ជើង​បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន ​KCNA​ របស់​កូរ៉េខាង​ជើងថា ​បន្ទាប់​ពី​ផែនការ​នោះត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ ​Kim Jong Unមក ​កងទ័ពនឹង​រង់ចាំ​បញ្ជា​របស់​ Kim។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​បញ្ជូន​សញ្ញា​ចម្រុះ​ទៅ​ឲ្យ​មេដឹកនាំ​ពិភពលោក​នៅ​សប្តាហ៍​នេះ​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ទប់​ការ​អភិវឌ្ឍ​អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង​បន្ទាប់​ពីការ​ដាក់​ទណ្ឌកម្មថ្មីៗ​នេះ​ដែល​បាន​ទទួល​ការ​អនុម័ត​ដោយ​សំឡេង​ដ៏​ច្រើន​លើស​លុប​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​សន្យា​ធ្វើ​ការ​វាយ​ប្រហារ​កូរ៉េខាង​ជើង​ ​ប្រសិន​បើ​កូរ៉េខាង​ជើង​ចាប់​ផ្តើម​សង្គ្រាម​ ​ដោយ​មាន​ភ្លើង​និង​កំហឹង​ដែល​ពិភព​លោក​មិន​ដែល​ឃើញ​ ហើយ​លោករដ្ឋ​មន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក ​James Mattis បានមាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រឈម​នឹង​ការ​វិនាស​សាប​សូន្យ​ដោយ​សារ​សកម្មភាព​ខាង​យោ​ធា។

ក៏ប៉ុន្តែ លោក​រដ្ឋ​មន្រ្តីការបរទេស​សហរដ្ឋ​អាមេរិក​ Rex Tillerson ​បាន​មាន​ប្រសាសន៍ថា «ខ្ញុំ​គិតថា ​ពល​រដ្ឋ​អាមេរិកាំង ​គួរ​តែ​បាន​គេង​លក់​ស្រួល​នៅ​ពេល​យប់​ហើយ​មិន​ព្រួយ​កង្វល់​អំពី​វោហាសាស្រ្ត​ក្នុង​រយៈ​ពេល​បីបួនថ្ងៃ​នេះ​ទេ‍»៕

XS
SM
MD
LG