ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ជើង​ទាមទារ​ឲ្យ​ប្រគល់​អ្នក​ការទូត​​របស់​ខ្លួន​មក​វិញ


លោក Thae Yong-Ho ​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​ប្រទេស​អង់គ្លេស ដែល​បាន​រត់​គេច​និង​ចុះ​ចូល​ជាមួយ​​ប្រទេស​កូរ៉េ​ត្បូង។
លោក Thae Yong-Ho ​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ខាង​ជើង​ប្រចាំ​ប្រទេស​អង់គ្លេស ដែល​បាន​រត់​គេច​និង​ចុះ​ចូល​ជាមួយ​​ប្រទេស​កូរ៉េ​ត្បូង។

ប្រទេស​កូរ៉េខាង​ជើង ​បាន​បញ្ជារ​ឲ្យ​ប្រគល់​អ្នកការទូត​របស់​ខ្លួន​ដែល​បាន​រត់​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​សប្តាហ៍​នេះ ​ដោយ​បាន​ហៅ​អ្នកការទូត​នោះ​នៅ​លើ​បណ្តាញ​ព័ត៌មាន​រដ្ឋ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ជា​«ឧក្រិដ្ឋ​ជន​និង​មនុស្ស​ថោក​ទាប»។

ទី​ភ្នាក់​ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) បាន​និយាយ​ជា​សាធារណៈ​លើក​ទី​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រត់គេ​ចខ្លួន​នេះ​ថា ​លោក Thae Yong Ho ឯកអគ្គរដ្ឋ​ទូត​រង​របស់​កូរ៉េខាង​ជើង​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស ​បាន​លួ​ច​បន្លំ​ប្រាក់​យ៉ាង​ច្រើន ​ចាប់​រំលោភ​ក្មេង​មិន​គ្រប់​អាយុ ​ហើយបាន​ធ្វើ​ចារកម្ម​ឲ្យ​កូរ៉េខាង​ត្បូង។

រដ្ឋាភិបាល​ទីក្រុង​ព្យូងយ៉ាង ​ក៏​បាន​រិះគន់​អង់គ្លេស​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​លោក Thae ​រត់​គេច​ខ្លួន ​ដោយ​បាន​អះអាងថា ​កូរ៉េខាង​ជើងបានផ្តល់​ព័ត៌មាន​ដល់​អង់គ្លេស​ពី​ប្រវត្តិ​របស់​លោក​ហើយ​បាន​សុំ​ឲ្យ​ធ្វើ​បត្យា​ប័ន​លោក។

លោក Thae បាន​ប្រាប់​ពួក​មន្រ្តី​កូរ៉េខាង​ត្បូង​ថា ​លោក​បាន​រត់​គេចដោយ​ការ​ស្អប់​មេដឹកនាំ​ Kim Jong Un​ របស់​កូរ៉េខាង​ជើង។ ​លោក​ចូល​ចិត្ត​ប្រជា​ធិបតេយ្យ​កូរ៉េខាង​ត្បូង​ ហើយ​ពី​ព្រោះ​តែលោក​ព្រួយ​កង្វល់​ពី​អនាគត​របស់​កូន​លោក។

គេ​ជឿ​ជាក់​ថា​ ​លោក ​Thae ​បាន​បម្រើ​ការងារ​អស់​រយៈ​ពេល​១០​ឆ្នាំ​នៅ​ឯស្ថានទូត​របស់​កូរ៉េខាង​ជើង​ក្នុង​ទីក្រុងឡុងដ៍​ ដែល​នៅ​ទី​នោះ​លោក​បាន​ទទួល​ខុសត្រូវ​ដើម្បី​រៀប​ចំ​ចាត់​ចែង​កិត្យា​នុភាព​កូរ៉េខាង​ជើង ​ដែល​ត្រូវ​បាន​ទទួល​ការរិះគន់​ចំពោះ​កម្មវិធី​អាវុធ​នុយក្លែអ៊ែនិង​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ខ្លួន។​ លោក Thae ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​អ្នកការទូត​ជាន់​ខ្ពស់​ទី២​របស់​កូរ៉េខាង​ជើង​ ដែល​បាន​រត់​ទៅ​ប្រទេស​កូរ៉េខាង​ត្បូង។

មន្រ្តី​ជាន់​ខ្ពស់​បំផុត​របស់​កូរ៉េខាង​ជើង​ដែល​បាន​រត់​ទៅ​កូរ៉េខា​ងត្បូង​គឺលោក Hwang Jang-yop ​ជា​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ពលករ​ដែល​បាន​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ឆ្នាំ​១៩៩៧។

ការត់​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង ​បាន​ទទួល​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​នៅពេល​ថ្មីៗ​នេះ ជា​ពិសេស​ចាប់​តាំង​ពី​មាន​ការ​គេច​ខ្លួន​របស់​ក្រុម​អ្នក​បម្រើ​និង​អ្នកចាត់​ចែង​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ ដែលធ្វើ​ការ​នៅឯ​ភោ​ជនីយដ្ឋាន​កូរ៉េខាង​ជើង​ក្នុង​ប្រទេស​ចិន​កាល​ពី​ខែ​មេសា៕

XS
SM
MD
LG