ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាមេរិក​ខាង​ជើងនឹង​ពិភាក្សា​គ្នា​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​កាណាដា


រូបឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ជំនួប​កំពូល​ក្នុង​ប្រទេស​ម៉ិកស៊ិក​ កាល​ពី​ឆ្នាំ២០១៤។
រូបឯកសារ៖ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ជំនួប​កំពូល​ក្នុង​ប្រទេស​ម៉ិកស៊ិក​ កាល​ពី​ឆ្នាំ២០១៤។

បញ្ហា​ប្រែប្រួល​អាកាសធាតុ​នឹង​ក្លាយ​ជា​ប្រធានបទ​អាទិភាព ​សម្រាប់​ការ​ពិភាក្សា​របស់​ប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា​ ក្នុង​ប្រទេស​កាណាដា​ នៅ​ពេល​ដែល​ លោក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​មេដឹកនាំ​ទ្វីប​អាមេរិក​ខាង​ជើង ក្នុង​ទីក្រុង​អូតាវ៉ា នៅ​ថ្ងៃ​ពុធ​នេះ។

នាយករដ្ឋមន្ត្រី​កាណាដា ​លោក Justin Trudeau ​និង​ប្រធានាធិបតី​មិកស៊ិក​គឺ​លោក Enrique Peña Nieto ​នឹង​ចូល​រួម​ជាមួយ​លោក​អូបាម៉ា ​ក្នុង​ការ​ប្រកាស​ភាព​ជា​ដៃគូ​ខាង​ផ្នែក​អាកាសធាតុ​ទូទាំង​ទ្វីប​នេះ​ទាំងមូល​ ដែល​មាន​គោលដៅ​ផលិត​ថាមពល​អគ្គិសនី​ពាក់​កណ្ដាល​ក្នុង​ចំណោម​បរិមាណ​អគ្គិសនី​ទាំងអស់​ដែល​ទ្វីប​នេះ​ត្រូវការ ចេញ​ពី​ប្រភព​ដែល​មិន​បញ្ចេញកាបូន ​ត្រឹម​ឆ្នាំ​២០១៥។

បច្ចុប្បន្ន​នេះ ​បរិមាណ​អគ្គិសនី​ត្រឹមតែ​ជាង​១ភាគ​បី​ប៉ុណ្ណោះ​នៅ​ក្នុង​ទ្វីប​នេះ ​បាន​មក​ពី​ប្រភព​ថាមពល​ស្អាត ដូចជា​ ខ្យល់​ ពន្លឺ​ព្រះអាទិត្យ​ វារីអគ្គិសនី ​ឬ​ថាមពល​បរមាណូ។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា បាន​ប្ដេជ្ញា​រួច​ហើយ​ថា នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន ត្រឹម​៤០​ទៅ​៤៥​ភាគរយ ឲ្យ​នៅ​ក្រោម​កម្រិត​ឆ្នាំ ២០១២ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។

ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​មេតាន​នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង ដោយ​ការ​អភិរក្ស​ដែន​ដី​និង​តំបន់​សមុទ្រ​អាកទិច ច្រើន​ថែមទៀត ហើយ​នឹង​បង្កើន​ល្បឿន​ អភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង។ ប្រធានាធិបតី​មិកស៊ិក លោក Peña Nieto ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​ប្រកាស​ការ​ប្តេជ្ញា​តំណាង​ប្រទេស​របស់​លោក ចំពោះ​គោលដៅ​ដូច​គ្នា​នេះ​ដែរ៕

XS
SM
MD
LG