ភ្នំពេញ —
ការចរចានយោបាយកម្ពុជាបាននៅជ្រុំជើងមួយកន្លែងលើនីតិវិធីក្នុងការជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយ ដែលធានាដល់ជំនឿលើស្ថាប័នបោះឆ្នោតនេះ និងផ្តល់នូវលទ្ធផលឆ្នោតដែលគ្រប់ភាគីនយោបាយអាចទទួលយកបានក្នុងពេលអនាគត។
គណបក្សនយោបាយធំៗទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានលើកឡើងនូវរូបមន្តពីរខុសគ្នាដែលពួកគេអះអាងថា សុទ្ធតែមានផលប្រយោជន៍ដល់នយោបាយកម្ពុជា។
ប៉ុន្តែអ្នកវិភាគឯករាជ្យដូចជាលោក ឡៅ ម៉ុងហៃបានមើលឃើញថា ជម្រើសដែលគេលើកឡើងនៅមិនទាន់ធានាបានឯករាជ្យនៅឡើយទេ។ លោកឡៅ ម៉ុងហៃស្នើឡើងថាការជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរតែត្រូវបានជ្រើសចេញដោយរដ្ឋសភាហើយសមាសភាពទាំងនោះជាមនុស្សឯករាជ្យមិនមែនជា សមាសភាពដែលកើតចេញពីគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរនោះទេ។
លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថាប្រសិនណាបើសមាសភាពគ.ជ.បជ្រើសចេញពីគណបក្សនយោបាយដែលឈ្នះឆ្នោតនោះ មិនអាចឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយឯករាជ្យ សេរី និង យុត្តិធម៌បានទេ។
លោកបញ្ជាក់ថា៖«ខ្ញុំអត់មានជំនឿទេមកទល់សព្វថ្ងៃនេះគឺតាំងពីឆ្នាំ១៩៩៨មកហ្នឹងដែលចេះទុកឱ្យបក្សជ្រើសរើសហ្នឹង។រួចឱ្យឯករាជ្យពីបក្ស ឯករាជ្យម្តេចកើតបើបក្សជាអ្នកស្នើបេក្ខជនហ្នឹងទៅ វាអត់មានឯករាជ្យអ្វីកើតទេ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលបច្ចុប្បន្នមានសមាជិកចំនួន៩រូបដែលត្រូវបានសភាជាតិអណត្តិមុនបោះឆ្នោតជ្រើសដោយគ្មានវត្តមានគណបក្សប្រឆាំងហើយបានរងការចោទប្រកាន់ថាមាននិន្នាការលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា។ លទ្ធផលឆ្នោតដែលរៀបចំដោយគណៈកម្មាធិការនេះកាលពីខែកក្កដាឆ្នាំមុនបាននាំឱ្យគណបក្សសង្គ្រោះជាតិមិនទទួលស្គាល់ហើយបណ្តាលឱ្យជាប់គាំងនយោបាយរហូតមកដល់ពេលនេះមានរយៈពេលជិត១១ខែហើយ។
គណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជាបានជួបចរចាកាលពីសប្តាហ៍មុនប៉ុន្តែបានខ្វែងគំនិតគ្នានៅត្រង់គណបក្សសង្គ្រោះជាតិចង់ឱ្យជ្រើសរើសសមាសភាពគ.ជ.បត្រូវជ្រើសតាំងដោយសំឡេង២ភាគ៣នៃសមាជិកសភាជាប់ឆ្នោតទាំងអស់ដោយសារតែស្ថាប័ននេះគឺជាស្ថាប័នដែលនឹងមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ចំណែកឯគណបក្សប្រជាជនកម្ពុជាចង់បានការជ្រើសរើសនេះដោយសំឡេង៥០% + ១វិញដែលដូចគ្នានឹងការតែងតាំងសមាសភាពគណៈរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំសភាជាតិដែរ។
ភាពផ្ទុយគ្នាទាក់ទឹននិងការជ្រើសរើសសមាសភាពគជបនេះបានធ្វើឱ្យគណបក្សទាំងពីរបន្តជាប់គាំងផ្នែកនយោបាយសារជាថ្មី ដោយសារតែការប្រកាន់តឹងរឹងរៀងៗខ្លួន។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានប្រាប់ក្រុមអ្នកកាសែតក្រោយពីលោកបានវិលត្រឡប់មកពីប្រទេស ណូវែលហ្សេឡង់កាលពីថ្ងៃអង្គារថាគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរឱ្យមានការចរចាតែការចរចាទៅបានលុះត្រាតែគណបក្សប្រជាជនកម្ពុជាយល់ព្រមឱ្យការបោះឆ្នោតជ្រើសតាំងសមាសភាពគជបដោយសំឡេង២ភាគ៣។
លោកនិយាយថា៖« ការកែទម្រង់បោះឆ្នោតមួយដែលអាចជឿទុកចិត្តបានថាការបោះឆ្នោតលើកក្រោយនិងមានលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌។ទាល់តែគ.ជ.បហ្នឹងមិនមែនក្រោមការត្រួតត្រារបស់គណបក្សមួយហើយបើសិនយកសំឡេង៥០%បូក១គ.ជ.បហ្នឹងនៅតែនៅក្រោមការត្រួតត្រារបស់គណបក្សប្រជាជនកម្ពុជាដដែល។ ដូច្នេះការបោះឆ្នោតអត់ប្រយោជន៍ដដែល បោះឆ្នោតហើយឈ្លោះគ្នាដដែល អញ្ចឹងជំហរយើងនៅតែទាមទារឱ្យមាន២ភាគ៣ដដែល»។
កាលពីសប្តាហ៍មុនក្រុមការងារនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាមួយរយៈពេលខ្លី។ ក៏ប៉ុន្តែមិនបានសម្រេចលទ្ធផលច្រើនទេទាក់ទឹននឹងការរកដំណោះស្រាយដើម្បីទំលុះទំលាយភាពជាប់គាំងនយោបាយក្រោយបោះឆ្នោត។
រហូតមកដល់ពេលនេះអស់រយៈពេលមួយសប្តាហ៍មកហើយក្រោយពីការចរចាប៉ុន្តែគណបក្សទាំងពីរនៅបន្តបែរខ្នងដាក់គ្នាដោយសារតែមិនចុះសម្រុងគ្នាលើនីតិវិធីមួយនេះ។
វាជាទម្លាប់មួយក្នុងពេលអតីតកាលចាប់តាំងពីក្រោយការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានបង្កើតឡើងដោយមានសមាសភាពអ្នកដឹកនាំមកពីគណបក្សដែលមានអាសនៈនៅក្នុងសភាជាតិហើយជាធម្មតាការជ្រើសរើសនេះតែងតែអនុវត្តតាមនីតិវិធីដែលគេប្រើក្នុងការតែងតាំងរដ្ឋាភិបាលដែរ។
លោក ឈាង វ៉ុន សមាជិកក្រុមការងារចរចាខាងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថាលោកមិនយល់ពីការទាមទាររបស់គណបក្សសង្គ្រោះជាតិទេដែលទាមទារឱ្យបោះឆ្នោតជ្រើសតាំងសមាសភាពគជបដោយសំឡេង២ភាគ៣ដោយសារតែការជ្រើសតាំងរដ្ឋាភិបាលរហូតដល់សមាសភាពក្បាលម៉ាស៊ីនដឹកនាំសភាជាតិក៏អនុវត្តតាមរូបមន្ត៥០បូកមួយដែរ។ លោកបន្ថែមថាគណបក្សសង្គ្រោះជាតិគ្រាន់តែចង់បានឱ្យមានការធានាឱ្យមានការបែងចែកអាសនៈតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖«ខ្ញុំគិតជាគំនិតសម្រាប់ជាតិពិតប្រាកដមិនមែន២ភាគ៣ទេគឺការបែងចែកអាសនៈឱ្យសុក្រិត ឱ្យមានសមធម៌ហើយយើងទទួលយកអាហ្នឹងទៅ។ហើយបើមិនទទួលយក គាត់មិនព្រមចូលស្រេចតែលោក។អត់មានជម្រើសអ្វីក្រៅពីហ្នឹងទៀតទេ។ គណបក្សប្រជាជនគ្មានសិទ្ធិណាដែលធ្វើឱ្យដំណើរការរដ្ឋគាំងទេហើយឱ្យវិលទៅមុនឆ្នាំ១៩៩៣ទេ។និយាយឱ្យពិតទៅយើងឆោតល្ងង់ពេកហើយដែលយើងចង់ឱ្យស្ថាប័នរដ្ឋគាំងហ្នឹងគឺថាយើងចោលម្សៀតមែនទែន»។
គណបក្សសង្គ្រោះជាតិនៅបន្តពហិការមិនចូលរួមប្រជុំសភាដោយបញ្ជាក់ថាលុះត្រាតែលក្ខខណ្ឌចំនួន៣ត្រូវបានដោះស្រាយដែលក្នុងនោះរួមមាន៖ កែទម្រង់ស្ថាប័នបោះឆ្នោតដោយចាប់ផ្តើមចេញពីគជប ទីពីរកែទម្រង់រដ្ឋសភា ដើម្បីឱ្យមានតុល្យភាពត្រូវទទួលយកលក្ខខណ្ឌបក្សប្រឆាំងដែលមានអំណាចនៅក្នុងការតាមដាននិងមានលទ្ធភាពបំពេញការងារដូចជារដ្ឋាភិបាលស្រមោល និងទី៣ទាមទារឱ្យបើកទូលាយនូវប្រព័ន្ធផ្សព្វផ្សាយ៕