ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ភាពយន្ត​មួយណា​នឹង​ទទួល​បាន​ពានរង្វាន់​អូស្ការ​នៅ​យប់​នេះ?


រូបសំណាក​អូស្កា​រត្រូវ​បាន​គេ​ត្រៀម​សម្រាក់​កម្មវិធី​ប្រគល់​ពានរង្វាន់​ Academy Awards លើក​ទី៩២ នៅ​មហោស្រព Dolby កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុង​ក្រុង Los Angeles សហរដ្ឋអាមេរិក។
រូបសំណាក​អូស្កា​រត្រូវ​បាន​គេ​ត្រៀម​សម្រាក់​កម្មវិធី​ប្រគល់​ពានរង្វាន់​ Academy Awards លើក​ទី៩២ នៅ​មហោស្រព Dolby កាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុង​ក្រុង Los Angeles សហរដ្ឋអាមេរិក។

តារា​ហូលីវូដ​នឹង​នាំ​គ្នា​ដើរ​លើ​កម្រាល​ព្រំពណ៌ក្រហម​នៅ​យប់​ថ្ងៃ​អាទិត្យ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អូស្ការ ដែល​ជា​កម្មវិធី​ធំ​បំផុត​ក្នុង​ឧស្សាហកម្ម​ផលិត​ខ្សែ​ភាពយន្ត។

ខ្សែ​ភាពយន្ត​ចំនួន​៩​នឹង​ប្រកួត​ប្រជែង​គ្នា​យក​ពានរង្វាន់​អូស្ការ​សម្រាប់​ប្រភេទ​ខ្សែភាពយន្ត​ដែល​ល្អ​បំផុត។ ប្រភព​ពី​ក្នុង​ឧស្សាហកម្ម​ផលិត​ខ្សែភាពយន្ត​បាន​ប្រាប់​មក​ថា ខ្សែភាពយន្ត​ដែល​នឹង​ទទួល​បាន​ពានរង្វាន់​នៅ​យប់​នេះ​គឺ​ភាពយន្ដ «១៩១៧‍» ដែល​និយាយ​អំពី​សង្គ្រាម​លោក​លើក​ទី​មួយ ដែល​បាន​ទទួល​ពានរង្វាន់​មួយ​ចំនួន​រួច​មក​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។

ក៏​ប៉ុន្តែ​មាន​ខ្សែភាពយន្ត​មួយ​ទៀត​ដែល​ទទួល​បាន​ចំណាប់អារម្មណ៍​ខ្ពស់​គឺ​ភាពយន្ដ «Parasite» និង​ភាពយន្ដ «Once Upon a Time in Hollywood»។

ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ ភាពយន្ដ «Joker» ដែលផ្អែក​តាម​សៀវភៅ comic ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ប្រកួតប្រជែង​ដើម្បី​យក​ពានរង្វាន់​អូស្ការ​នៅ​ក្នុង​ផ្នែកចំនួន​១១ ហើយ​ភាពយន្ត​នេះ​នាំ​មុខ​គេ​លើ​ក្នុងការ​ប្រកួត​ទាំង​១១ផ្នែក​នោះ។ តួសម្តែង​សំខាន់​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ គឺ​លោក​ Joaquin Phoenix ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ពានរង្វាន់​អូស្ការ​ផ្នែក​តួ​សម្ដែង​ល្អ​បំផុត។

ខ្សែ​ភាពយន្ត «The Irishman» ដែល​មិន​បាន​ទទួល​ពានរង្វាន់​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​តួសម្ដែង​ល្អ​បំផុត​ឬ​ការ​ដឹកនាំ​ខ្សែភាពយន្ត​ល្អ​បំផុត​ នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ភាពយន្ដ​ចូលរួម​ប្រកួតប្រជែង​១០​សម្រាប់​ផ្នែក​ភាពយន្ត​ល្អ​បំផុត។

ភាពយន្ត «Parasite» ដែល​និយាយ​ភាសា​កូរ៉េ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ពានរង្វាន់​អូស្ការ​ផ្នែក​ភាពយន្ត​អន្តរជាតិ។ វា​នឹងក្លាយ​ជា​ប្រវត្តិសាស្ត្រ ប្រសិន​បើ​ភាពយន្ត​នេះ​ទទួល​បាន​ពានរង្វាន់​អូស្ការ​ទាំង​ផ្នែក​ភាពយន្ត​អន្តរជាតិ​និង​ភាពយន្ត​ល្អ​បំផុត៕

XS
SM
MD
LG