ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​ត្រូវ​បាន​ប្រគល់​ជូន​ជនជាតិ​អាមេរិកាំង​ពីរ​នាក់


លោក​សាស្ត្រាចារ្យ William Nordhaus នៅ​សាកលវិទ្យាល័យ Yale ដែល​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​ឆ្នាំ២០១៨ ផ្នែក​សេដ្ឋកិច្ច​ថ្លែង​ពី​កិត្តិយស​របស់​លោក​ កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង New Haven រដ្ឋ Connecticut។
លោក​សាស្ត្រាចារ្យ William Nordhaus នៅ​សាកលវិទ្យាល័យ Yale ដែល​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​ឆ្នាំ២០១៨ ផ្នែក​សេដ្ឋកិច្ច​ថ្លែង​ពី​កិត្តិយស​របស់​លោក​ កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង New Haven រដ្ឋ Connecticut។

ឆ្នាំ​នេះ រាជ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ស៊ុយអែត​បាន​ផ្តល់​ពានរង្វាន់​ណូបែល​សេដ្ឋកិច្ច​ដល់​លោក William Nordhaus នៃ​សាកលវិទ្យាល័យ Yale និង​លោក Paul Romer នៃ​សាកលវិទ្យាល័យ New York។ ​

រាជ​បណ្ឌិត​សភា​នេះ​បាន​ឲ្យ​ដឹង​ថា លោក Nordhaus និង​លោក Romer «បាន​បង្កើត​វិធីសាស្ត្រ​នានា​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ចាំបាច់​មួយ​ចំនួន​ដែល​យើង​មាន​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​មាន​និរន្តរភាព​យូរអង្វែង»។

លោក Nordhaus ត្រូវ​បាន​ប្រគល់​ពានរង្វាន់​ណូបែល​ឲ្យ «សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ការ​វិភាគ​មីក្រូ​សេដ្ឋកិច្ច​រយៈពេល​វែង»។ នៅ​ទសវត្សរ៍​១៩៩០ លោក​បាន​បង្កើត​គំរូ​មួយ​ដែល​ពណ៌នា​អំពី​ថា​តើ​សេដ្ឋកិច្ច​និង​អាកាសធាតុ​ផ្តល់​ផលប៉ះពាល់​ដូចម្តេច​ខ្លះ​ទៅ​លើ​សកលលោក។ នេះ​បើ​យោង​តាម​រាជបណ្ឌិត​សភា​នេះ។ ​

លោក Romer ត្រូវ​បាន​ទទួល​ស្គាល់ «ចំពោះ​ការ​ធ្វើ​សមាហរណកម្ម​គំនិត​ច្នៃប្រឌិត​បច្ចេកវិទ្យា​ទៅ​លើ​ការ​វិភាគ​មីក្រូ​សេដ្ឋកិច្ច​រយៈពេល​វែង»។ រាជបណ្ឌិត​សភា​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​លោក Romer គឺ​ជា​គំរូ​ទីមួយ​ដែល​ពណ៌នា​អំពី​ថា​តើ​ស្ថានភាព​ទីផ្សារ​និង​ការ​សម្រេចចិត្ត​លើ​សេដ្ឋកិច្ច​ផ្តល់​ផល​ប៉ះពាល់​ដល់​ការ​បង្កើត​បច្ចេកវិទ្យា​ថ្មីៗ​យ៉ាង​ដូចម្តេច។

លោក Nordhaus ដែល​រៀន​ចប់​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ ​MIT ក្នុង​ឆ្នាំ​១៩៦៧ និង​លោក Romer ដែល​រៀន​ចប់​ថ្នាក់​បណ្ឌិត​ពី​សាកលវិទ្យាល័យ Chicago ក្នុង​ឆ្នាំ ១៩៨៣ នឹង​ត្រូវ​ចែក​គ្នា​លើ​ពានរង្វាន់​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​១លាន​១ម៉ឺន​ដុល្លារ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG