ភ្នំពេញ —
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែនបានប្រកាសដាច់ណាត់ថា កម្ពុជានឹងមិនផ្តល់ជម្រកដល់ការបង្កើតរដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ បងប្អូនអតីតនាយករដ្ឋមន្ត្រីដែលត្រូវផ្តួលរំលំដោយរដ្ឋប្រហារយោធារបស់ប្រទេសថៃនោះទេ។
លោកហ៊ុន សែនបានថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះថា រដ្ឋប្រហារយោធានៅប្រទេសថៃគឺជាកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រមួយនេះ ហើយកម្ពុជាមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃនោះទេ។
«ខ្ញុំសូមបញ្ជាក់ថា កម្ពុជាមិនមែនជាទីតាំងសម្រាប់ការផ្តល់ឲ្យប្រទេសណាមួយ ឬក្រុមណាមួយ មិនថាឡើយតែប្រទេសថៃ ឬប្រទេសណាទេ ដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្នុងប្រទេសរបស់ខ្លួនទេ»។
លោកហ៊ុន សែនបញ្ជាក់យ៉ាងដូច្នេះ ដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលមិនអនុញ្ញាតឲ្យកម្ពុជាផ្តល់ដែនជម្រកដល់ជនបរទេសដើម្បីធ្វើសកម្មភាពប្រឆាំងប្រទេសឬរដ្ឋណាមួយនោះទេ។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលខ្មែរនៅថ្ងៃនេះធ្វើឡើងក្រោយពីសារព័ត៌មានបរទេសបានស្រង់សម្តីរបស់លោករ៉ូប៊ើត អាមស្ទែដាម (Robert Amsterdam) មេធាវីរបស់បងប្អូនអតីតនាយករដ្ឋមន្ត្រីត្រូវបណ្តេញចេញពីតំណែងដែលថា លោកថាក់ស៊ីន និងលោកស្រីយីងឡាក់ ដែលត្រូវជាបងប្អូនបង្កើត រួមទាំងមន្ត្រីថៃមួយចំនួនទៀត នឹងបង្កើតរដ្ឋាភិបាលនិរទេសមួយនៅក្រៅប្រទេស ក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ហើយមេធាវីរូបនោះគិតថា ទីកន្លែងដែលសក្តិសមគួរបង្កើតរដ្ឋាភិបាលនិរទេសនោះគួរតែប្រទេសកម្ពុជា។
លោក ហ៊ុន សែន ចាត់ទុកថា ការបង្កើតរដ្ឋាភិបាលនិរទេសនោះ នឹងបង្កគ្រោះថ្នាក់ដល់អតីតនាយករដ្ឋមន្ត្រីថៃទាំងពីរ។
«គំនិតនេះនាំថាក់ស៊ីន នាំយីងឡាក់ នាំរដ្ឋាភិបាលភឿថៃទៅរកគ្រោះថ្នាក់ហើយ»។
នៅពេលនេះ ព្រះមហាក្សត្រថៃបានឡាយព្រះហស្ថលេខាផ្តល់អំណាចឲ្យក្រុមយោធាគ្រប់គ្រងប្រទេសដោយរង់ចាំការបង្កើតរដ្ឋាភិបាលថ្មី។
ប្រទេសថៃគឺជាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន។ យោងតាមគោលការណ៍របស់ប្រទេសអាស៊ានទាំងដប់ប្រទេស ដែលរួមមានប្រទេសកម្ពុជាផងដែរ គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសជាសមាជិកនោះទេ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ យល់ថា កម្ពុជាគិតក្នុងផ្លូវត្រូវដែលមិនអនុញ្ញាតឲ្យអតីតនាយករដ្ឋមន្ត្រីថៃបង្កើតរដ្ឋាភិបាលនិរទេសរបស់ក្នុងទឹកដីកម្ពុជា។
លោកបណ្ឌិតឡៅ ម៉ុងហៃពន្យល់ថា ការជួយគាំទ្រដល់ចលនាបង្កើតរដ្ឋាភិបាលនិរទេសរបស់លោកថាក់ស៊ីន និងលោកស្រីយីងឡាក់នឹងធ្វើឲ្យកម្ពុជាបាត់បង់អព្យាក្រិត្យភាព និងរំលោភគោលការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងចែងក្នុងសន្ធិសញ្ញាអន្តរជាតិស្តីពីការបង្កើតសមាគមអាស៊ាន។
«ខ្ញុំថា ត្រឹមត្រូវហើយ។ បើសិនជាយើងជួយបក្សខាងណាមួយ អាចនាំឲ្យបញ្ហានោះធ្លាក់មកដល់កម្ពុជាយើង ដោយមិនដឹងខ្លួន និងមិនអាចត្រួតត្រាបាន»។
បើទោះជាមានការសម្រេចបែបនេះក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថា កម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសថៃដែលគ្រប់គ្រងដោយរបបយោធានៅពេលនេះ៕