ទីក្រុងបាងកក —
ពួកមេដឹកនាំរដ្ឋប្រហារនៃប្រទេសថៃ និយាយថា ព្រះបរមរាជវាំង បានយល់ព្រមលើការកាន់កាប់រដ្ឋាភិបាលរបស់លោក។ នាយអគ្គសេនាធិការយោធាដែលបានធ្វើរដ្ឋប្រហារគ្មានការបង្ហូរឈាមកាលពីសប្តាហ៍មុន ក៏បានចេញការព្រមានកាលពីថ្ងៃច័ន្ទអំពីបញ្ហាប្រឈមដល់ការគ្រប់គ្រងរបស់ពួកយោធា។
ឧត្តមសេនីយ៍ Prayuth Chan-ocha បានលុតជង្គង់ខាងមុខព្រះឆាយាលក្សរបស់ព្រះមហាក្សត្រថៃបន្ទាប់ពីបានទទួលសេចក្តីបញ្ជាជាលាយលក្ខអក្សរដើម្បីពង្រឹងអំណាចខាងនយោបាយរបស់លោកជាប្រធានក្រុមប្រឹក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ជាតិដើម្បីដឹកនាំប្រទេស។
ឯកសារ បានថ្លែងថា នាយអគ្គសេនាធិការយោធា បានទូលថ្វាយជាមុនដល់ព្រះបរមរាជវាំងកាលពីតំបូងថា អំពើហិង្សាក្នុងរាជធានីបាងកកហើយនឹងផ្នែកនានានៅក្នុងប្រទេស ទំនងជារាលដាលកាន់តែធំឡើងហើយ អាចធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
លោកឧត្តមសេនីយ៍ និយាយថា លោកសង្ឃឹមថា បញ្ហា នឹងត្រូវបានដោះស្រាយនៅពេលឆាប់ដែលយើង អាចវិលត្រឡប់ទៅកាន់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវមួយ៖
«យើង មិនអាចត្រឡប់ថយក្រោយទៀតទេ។ យើង ត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នានិងបន្តការងារផ្សះផ្សារជាតិ»។
នាយអគ្គសេនាធិការយោធា និយាយថាជាការល្អគួរមាននាយករដ្ឋមន្រ្តីមួយហើយនឹងបោះឆ្នោតភ្លាមៗ ប៉ុន្តែ លោក មិនបានផ្តល់ពេលវេលាជាក់លាក់ទេ។
លោកឧត្តមសេនីយ៍ បានរឹបអូសយកអំណាចនៅថ្ងៃព្រហស្បត៍សប្តាហ៍មុន បន្ទាប់ពីចលាចលហិង្សានយោបាយជាង៦ខែមក។
លោកឧត្តមសេនីយ៍ និយាយថា ទាហាន នឹងបង្ក្រាបយ៉ាងខ្លាំងលើការតវ៉ាប្រឆាំង។
«មានបាតុកម្ម ចាប់ផ្តើមម្តងទៀត។ តើយើង នឹងវិលត្រឡប់ទៅកាន់កាលពីពេលមុនឬ ? ខ្ញុំ ចង់សួរបាតុករពីបញ្ហានេះ។ បើ គេ ចង់បានដូច្នេះ ខ្ញុំ នឹងត្រូវប្រើច្បាប់»។
មេដឹកនាំរដ្ឋប្រហារនេះ ក៏ព្រមានពលរដ្ឋដែរថា ពួកគេ ប្រឈមការចាប់ខ្លួន បើគេ ញុះញង់ឲ្យមានជម្លោះដោយការប្រើបណ្តាញផ្សាយព័ត៌មានសង្គម។
ក៏ប៉ុន្តែ ការតស៊ូជាសាធារណៈ បានចាប់ផ្តើម។
ក្នុងក្រុងបាងកក ហ្វូងមនុស្សតូច ប៉ុន្តែ រិះគន់ឥតសំចៃមាត់ បានប្រមូលគ្នាដើម្បីតវ៉ាប្រឆាំងរដ្ឋប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មនុស្សភាគច្រើន ទំនងជាពលរដ្ឋធម្មតា ក៏ប៉ុន្តែ ក្រុមនោះ ក៏រួមមានអ្នករៀបចំចាត់ចែងដែលគេស្គាល់មកពីចលនាអាវក្រហមដែលលម្អៀងរដ្ឋាភិបាល។
កាលពីថ្ងៃអាទិត្យ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ បានកាន់កាប់ភោជនីយដ្ឋាន McDonald នៅកណ្តាលក្រុងអស់ជាច្រើនម៉ោង។ ក្នុងចំណោមនោះ មានស្រ្តីម្នាក់ដែលប្រាប់ឈ្មោះគាត់ថា Belle ។
«ពលរដ្ឋសាមញ្ញធម្មតា ដែលជាអ្នកប្រឆាំងរដ្ឋប្រហារត្រូវតែចេញមក។ គ្មានមេដឹកនាំទេ។ ដូច្នេះ អ្នកដែលទទួលខុសត្រូវចំពោះប្រទេសនេះ ត្រូវតែចេញមកធ្វើបាតុកម្ម»។
អ្នកសារព័ត៌មាន សួរគាត់ថា៖ តើអ្នក គិតថា នឹងមានអ្វីកើតមានឡើងបន្ទាប់?
«យើង មិនដឹងថា តើនិយាយអ្វីទេ ពីព្រោះ វា ជាការលំបាកដើម្បីវាស់វែងស្ថានការណ៍នៅពេលនេះ ព្រោះរដ្ឋាភិបាលរបស់យោធា សាហាវខ្លាំងណាស់នៅពេលនេះ។ ដូច្នេះ យើង នឹងបន្តប្រឆាំងដូចនេះ»។
ថ្វីបើ សីតុណ្ហភាពក្តៅខ្លាំងក៏ដោយ ការគ្រប់គ្រងរបស់យោធា កំពុងបញ្ជូនសារដ៏ត្រជាក់គួរឲ្យព្រឺមួយទូទាំងរាជធានី។
ប៉ុន្មានថ្ងៃថ្មីៗនេះ ពួកយោធា បានកោះហៅមនុស្សជាង២០០នាក់ដើម្បីឃុំខ្លួន។ មនុស្សទាំងនោះ មិនត្រឹមតែមន្រ្តីខាងនយោបាយទេ ក៏ប៉ុន្តែ មានសាស្រ្តាចារ្យនិងអ្នកកាសែតដែលគាំទ្រការបោះឆ្នោត។ ព្រឹទ្ធសភា ជាអង្គការនីតិប្បញ្ញតិជាតិមួយគត់មានដំណើរការ បានត្រូវរំលាយចោល៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន