ភ្នំពេញ —
ក្រុមអ្នកបញ្ជាទិញនិងតំណាងសហជីពកម្មករអន្តរជាតិ បានខកខានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាដើម្បីពិភាក្សាអំពីអំពើហិង្សាទៅលើកម្មករនិងលក្ខខណ្ឌការងារនៅក្នុងរោងចក្រកាត់ដេរ។
ស្របពេលជាមួយគ្នានេះ ក្រុមមេដឹកនាំសហជីពនៅក្នុងស្រុក បានដាក់ផែនការចាប់ផ្តើមការតវ៉ាជាថ្មី ដើម្បីទាមទារដំឡើងប្រាក់ខែដល់កម្មករនិងទាមទារឲ្យដោះលែងជនដែលត្រូវចាប់ខ្លួននៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
ការទាមទារបានផ្អាកក្រោយពីមានការបង្រ្កាបយ៉ាងហិង្សារបស់កងប្រដាប់អាវុធរដ្ឋាភិបាលកាលពីដើមខែមករាដោយបានបាញ់សម្លាប់កម្មករចន្លោះពីបួនទៅប្រាំនាក់។
តំណាងក្រុមហ៊ុនបញ្ជាទិញចំនួន៣០ក្នុងនោះមានក្រុមហ៊ុនហ្គែប អ៊ីន ក្រុមហ៊ុនអាឌីដាស ក្រុមហ៊ុនH&M និងក្រុមហ៊ុនNikeជាដើម និងតំណាងសហជីពអន្តរជាតិចំនួន៣បានដាក់ពាក្យសុំជួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងតំណាងរបស់រដ្ឋាភិបាលនៅថ្ងៃទី៣ដល់ថ្ងៃទី៧ខែកុម្ភៈ ប៉ុន្តែគម្រោងការនេះបានខកខានទៅវិញ។
លោកស្រីម៉ូនីកា ខេមភើឡេ (Monika Kemperle) ជំនួយការអគ្គលេខាធិការនៃសហជីពដែលមានឈ្មោះថា IndustriAll Global Union មានប្រសាន៍តាមខែ្សទូរស័ព្ទពីប្រទេសស្វ៊ីសមកនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ចម្លើយជាវិជ្ជមានទេរហូតមកទល់ពេលដល់ថ្ងៃស្នើសុំជួបនោះ ហើយខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែ បានបញ្ជាក់ថា បានទទួលលិខិតស្នើសុំជួបនោះតែប៉ុណ្ណោះ។
«ក្រុមអ្នកបញ្ជាទិញនិងសហជីពបានចុះហត្ថលេខារួមគ្នាលើលិខិតនេះដើម្បីផ្ញើជូនរដ្ឋាភិបាល។ អ្វីដែលយើងទទួលបាន គឺការឆ្លើយតបក្នុងលិខិតមួយច្បាប់ដែលពួកគាត់និយាយថា អរគុណចំពោះលិខិតដែលបានផ្ញើមក។ យើងបានទទួលលិខិតនោះរួចហើយ។នេះ គឺជាប្រតិកម្មតែមួយគត់តបទៅនឹងលិខិតរបស់ពួកយើង»។
វីអូអេ មិនអាចស្វែងរកការទាក់ទងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងបញ្ហានេះបានទេ។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា មិនមានគម្រោងការណាមួយជួបជាមួយតំណាងក្រុមហ៊ុនបញ្ជាទិញនិងសហជីពអន្តរជាតិនោះទេ។
«ទេដូចជាមិនមានកម្មវិធីនោះទេ។ ខ្ញុំច្បាស់ខ្លួនខ្ញុំ»។
ក្រុមកម្មកររោងចក្រវាយនភណ្ឌបានធ្វើបាតុកម្មជាសកលមួយកាលពីខែធ្នូនិងនៅដើមខែមករាដើម្បីទាមទារការដំឡើងប្រាក់បៀវត្សរ៍មូលដ្ឋានឲ្យដល់១៦០ដុល្លារក្នុងមួយខែប៉ុន្តែរដ្ឋាភិបាលសម្រេចដំឡើងឲ្យពួកគេត្រឹមតែ១០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះដោយសន្យាថានឹងដំឡើងរហូតដល់ចំណុចដែលកម្មករចង់បាននេះរហូតដល់ឆ្នាំ២០១៨។រីឯសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)ដែលតំណាងឲ្យភាគីថៅកែរោងចក្រអះអាងថាភាគីថៅកែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ដំឡើងនោះទេ។
ក្រុមកម្មករបានបន្តធ្វើបាតុកម្មរហូតដល់មានការសម្រេចចិត្តបាញ់បង្រ្កាបពីសំណាក់កងប្រដាប់អាវុធរបស់រដ្ឋាភិបាលនៅដើមខែមករាឆ្នាំ២០១៤នេះ។ក្រៅពីមនុស្សចំនួនប្រាំនាក់ស្លាប់ មានអ្នករបួសចំនួនប្រមាណ៤០នាក់និងតំណាងសហជីព រួមទាំងកម្មករចំនួន២៣ត្រូវចាប់ខ្លួននិងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។រីឯកម្មករមួយចំនួនត្រូវបណ្តេញចេញពីការងារ។
អំពើហិង្សាបានទទួលរងការថ្កោលទោសជាទូទៅដោយសហគមន៍អន្តរជាតិ ដោយក្រុមហ៊ុនបញ្ជាទិញផលិតផលរោងចក្រនៅកម្ពុជានិងដោយអង្គការជាតិនិងអន្តរជាតិ។
លោកស្រីម៉ូនីកា ខេមភើឡេ បញ្ជាក់បន្ថែមថាក្រុមហ៊ុនបញ្ជាទិញដែលស្រូបយកផលិតផលឧស្សាហកម្មយ៉ាងច្រើនពីប្រទេសកម្ពុជានិងធ្វើការជាមួយសហជីពអន្តរជាតិនិងរក្សាជំហរដាក់សម្ពាធឲ្យមានការដោះស្រាយសម្រាប់ការរស់នៅសមស្របសម្រាប់កម្មករ។
លោកស្រីបញ្ជាក់ថាក្រុមតំណាងសហជីពក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមដាក់ញ្ញតិនៅតាមបណ្តាស្ថានទូតនៅសប្តាហ៍ក្រោយដោយមានការគាំទ្រពីសហជីពអន្តរជាតិ។
«យើងគ្រោងនឹងធ្វើសកម្មភាពនៅថ្ងៃទី១០ខែកុម្ភៈដើម្បីយកញ្ញត្តិទៅដាក់នៅតាមស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាដើម្បីប្រាប់ដល់ស្ថានទូតទាំងនោះឲ្យចាត់វិធានការនិងដើម្បីជំរុញឲ្យមានការចរចាឡើងវិញដើម្បីជំរុញឲ្យការទទួលយកកម្មករដែលត្រូវបណ្តេញចេញនិងត្រូវដោះលែងកម្មករនិងតំណាងសហជីពទាំង២៣នាក់ចេញពីមន្ទីរឃុំឃាំង»។
ដោយឡែកលោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និងលោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាក៏បានបញ្ជាក់ដូចគ្នាដែរថាក្រុមសហជីពនៅក្នុងស្រុកនឹងផ្តើមធ្វើការតវ៉ាឡើងវិញ។
ប៉ុន្តែលោកអាត់ ធុន ឲ្យដឹងថាក្រុមសហជីពនឹងធ្វើការសម្រេចអំពីពេលវេលាជាក់ស្តែងនៅពេលក្រោយ។
លោកយល់ថាការមិនផ្តល់ជំនួបជាមួយតំណាងក្រុមហ៊ុនបញ្ជាទិញនិងសហជីពអន្តរជាតិពីសំណាក់រដ្ឋាភិបាលនៅក្នុងសប្តាហ៍នេះនឹងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។
«ទីមួយគឺអ្នកបញ្ជាទិញអាចពិចារណាក្នុងការទិញ។ទី២កម្មករពិចារណាក្នុងការធ្វើបាតុកម្មឡើងវិញហើយស្ថានភាពនេះនឹងអាក្រក់ដូចដើមវិញ។ហេតុដូច្នេះហើយបានជាពេលនេះពិបាកទាំងកម្មករនិងពិបាកទាំងនិយោជកអំពីដំណើរការវិនិយោគនៅកម្ពុជាតទៅទៀត»។
យ៉ាងណាក៏ដោយលោក ខេន លូ អគ្គលេខាធិការGMAC អះអាងថាបើទោះជាមានការជួបបែបណាក៏ថៅកែរោងចក្រមិនមានលទ្ធភាពដំឡើងប្រាក់ខែដល់កម្មករលើសពីចំនួន១០០ដុល្លារដូចរដ្ឋាភិបាលបានសម្រេចនោះដែរ៕