ភ្នំពេញ —
អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក (Human Rights Watch) បានអំពាវនាវនៅថ្ងៃច័ន្ទនេះឲ្យរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការបំភិតបំភ័យនិងការគំរាមកំហែងកម្មករនៅតាមរោងចក្រស្របពេលដែលមានសេចក្តីរាយការណ៍ថាក្រុមអ្នកបញ្ជាទិញបានជួបជាមួយរដ្ឋាភិបាល។
សេចក្តីអំពាវនាវត្រូវបានធ្វើឡើងខណៈដែលអង្គការដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះបានរកឃើញថា ការរំលោភបំពានកម្មករនិងតំណាងសហជីពនៅតាមរោងចក្រស្ថិតក្នុងកម្រិតធ្ងន់ធ្ងរចន្លោះពេលពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤។
លោកប្រេដ អាដាមស៍ (Brad Adams)នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីមានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះថា៖
«រដ្ឋាភិបាលកម្ពុជាគួរតែធានាថា រោងចក្រនានាបញ្ឈប់យុទ្ធសាស្ត្រកម្ទេចសហជីពនិងធានាដល់ការគោរពសិទ្ធិកម្មករ»។
លោកប្រេដ អាដាមស៍ គូសបញ្ជាក់ថា អ្នកបញ្ជាទិញក្នុងពិភពលោកចង់ធ្វើឲ្យប្រាកដថា រោងចក្រ
«អនុញ្ញតឲ្យមានការបង្កើតសហជីពឯករាជ្យដោយមិនមានការរំខានហើយថា តំណាងសហជីពអាចធ្វើការក្នុងរោងចក្របានដោយមិនមានការគំរាមកំហែងនិងការសងសឹក»។
នៅក្នុងការសិក្សាមួយកាលពីចុងឆ្នាំ២០១៣លើរោងចក្រចំនួន៥៥ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានជួបសម្ភាសកម្មករនិងតំណាងសហជីពចំនួន២០០នាក់។ ពួកគេបាននិយាយថា មានការរើសអើងប្រឆាំងនឹងសហជីព ការយាយី ការប្រើប្រាស់រូបភាពខុសច្បាប់និងលក្ខខណ្ឌការងារអន់ខ្សោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សកត់សម្គាល់បន្ថែមទៀតថា នៅដើមខែ មករា ឆ្នាំ ២០១៤នេះ កងកម្លាំងប្រដាប់អាវុធបានប្រើប្រាស់កម្លាំងហួសប្រមាណនិងមិនសមស្របដើមបំបែកបាតុកម្មរបស់ក្រុមកម្មករនៅទីក្រុងភ្នំពេញដើម្បីទាមទាតម្លើងប្រាក់ខែ។ ពួកគេបានបាញ់លើកម្មករនិងវាយកម្មករនិងបានសម្លាប់កម្មករយ៉ាងតិចប្រាំនាក់។
លោក ប្រេដ អាដាមស៍ បន្ថែមថា រដ្ឋាភិបាលគួរតែលុបចោលបម្រាមធ្វើបាតុកម្មនិងបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីបំបែកបាតុករជាកម្មកររោងចក្រ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីឆ្លើយតបវិញថា គោលការណ៍របស់រដ្ឋាភិបាលគឺរក្សាសណ្តាប់ធ្នាប់និងចង់ឃើញការចរចាគ្នាដោយសន្តិវិធី។
«យើងឃើញថា សិទ្ធិទ្រព្យសម្បត្តិសាធារណៈក៏ដូចជាសិទ្ធិសាធារណៈនិងឯកជនត្រូវបានរំលោភនិងបំពាន។ រាជរដ្ឋាភិបាលត្រូវចាត់វិធានការគ្រប់រូបភាពដើម្បីធានាការត្រឡប់មកវិញនូវការគោរពច្បាប់និងសណ្តាប់ធ្នាប់។ យើងចង់ឲ្យមានការដោះស្រាយក្នុងលក្ខណៈក្នុងភាពជាដៃគូរវាងនិយោជកនិងកម្មករនិងរវាងអ្នកបញ្ជាទិញជាមួយរាជរដ្ឋាភិបាល»។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រជំហររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនិងលើកពីស្ថានភាពប្រឈមរបស់ក្រុមកម្មករ។
«យើងឃើញទាំងអស់គ្នាហើយថា សេរីភាពរបស់សហជីពធ្លាក់ចុះនិងមានការបាញ់សម្លាប់រួមទាំងការបញ្ឈប់សហជីព»។
សូមបញ្ជាក់ថា ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ធ្វើឡើងស្របពេលដែលមានសេចក្តីអះអាងថា តំណាងអ្នកទិញផលិតផលរោងចក្រកាត់ដេរនៅកម្ពុជាបានជួបជាមួយរដ្ឋាភិបាលនៅថ្ងៃនេះដែរ។ ប៉ុន្តែមិនមានការបំភ្លឺជាផ្លូវការណាមួយនោះទេ។
ទាំងលោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាមិនអាចទាក់ទងបានទេ។
កាលពីសប្តាហ៍មុនក្រុមប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ដល់ប្រទេសកម្ពុជាឲ្យផ្តល់សិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្ម លើកស្ទួយសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីរួមទាំងសិទ្ធិការងារ បញ្ឈប់អំពើហឹង្សាលើក្រុមអ្នកតវ៉ាជាដើម៕