ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​រដ្ឋាភិបាល​អាមេរិក​នៅ​តែ​​មិន​ទាន់​ដឹង​ថា ចប់​ថ្ងៃ​ណា​ទេ


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ នៅ​ក្នុង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ នៅ​ក្នុង​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​សេតវិមាន កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

រដ្ឋាភិបាល​អាមេរិក​នៅ​តែ​បិទ​ទ្វារយ៉ាង​ហោច​ណាស់​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ឬ​ក៏​អាច​ជា​ច្រើន​ថ្ងៃ ឬ​ជា​ច្រើន​សប្ដាហ៍​ក៏​ថា​បាន ដោយសារតែ​លោក​ប្រធានាធិបតី Donald Trump នៅតែ​ប្រកាន់​ជំហរ​ដាច់​ណាត់​នៅ​ក្នុង​ការ​ទាមទារ​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ជាប់​ប្រទេស​ម៉ិកស៊ិក និង​ដោយសារ​តែ​គណបក្ស​ប្រជាធិបតេយ្យ​នៅតែ​ប្រឆាំង​ដាច់​អហង្ការ​ចំពោះ​រឿង​នេះ។

កាលពី​ថ្ងៃចន្ទ ​លោក ​Donald Trump​ បានអះអាង​ថា​ «អ្នក​ប្រជាធិបតេយ្យ​ម្នាក់ៗ» ​ជាក់ស្តែង​គាំទ្រ​យ៉ាង​រឹងមាំ​ចំពោះ​ការ​ធ្វើ ​«ជញ្ជាំង​ព្រំដែន ​ឬ​របង​ព្រំដែន» ​ប៉ុន្តែ​ពួក​គេ​ប្រឆាំង​នឹង​គំនិត​នេះ ​បន្ទាប់ពី​លោក​បាន​ធ្វើឱ្យ​គំនិត​នេះ​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​របស់​លោក​សម្រាប់​ការ​ឃោសនា​បោះឆ្នោតប្រធានាធិបតី។ ​

ក្រោយ​មក​លោក​បាន​និយាយ​ថា​ លោក ​«តែ​ម្នាក់​ឯង​គត់»​ នៅ​សេតវិមាន​រង់ចាំ​ឱ្យ «ពួក​អ្នក​ប្រជាធិបតេយ្យ​ត្រឡប់​មក​វិញ ​ហើយ​ធ្វើកិច្ច​ព្រមព្រៀង​លើ​សន្តិសុខ​តាម​ព្រំដែន​ដែល​ត្រូវ​ការ​ជា​ចាំបាច់»។​

លោក​ Trump ​រំពឹង​ថា​ នឹង​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​តាម​ព្រំដែនជា​មួយលោក​ Kirstjen Nielsen ​ប្រធាន​ផ្នែក​សន្តិសុខ​កាល​ពី​ថ្ងៃ​ចន្ទ។ ​មេដឹក​នាំ​កំពូល​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​សភា​បាន​ស្តី​បន្ទោស​លោក ​Trump ​ចំពោះ​ការ​បិទ​រដ្ឋាភិបាល​ ដោយ​លោក​បាន​និយាយ​ថា ​ការ​សម្រេច​ចិត្ត​នា​ពេល​ថ្មីៗ​របស់​លោក​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ភាព​វឹកវរ៕

XS
SM
MD
LG