ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មាន​មនុស្ស​ស្លាប់​ឬ​របួស​ទេ​ក្នុង​​ការផ្ទុះ​អាវុធ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅទី​ក្រុង​ឡុងដ៍


ប៉ូលិស​និង​ក្រុម​ឆ្លើយ​តប​បឋម​ នៅ​កន្លែង​កើត​ហេតុ​ក្នុង​ចំនុច​​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី Oxford Circus ក្នុង​ទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស។
ប៉ូលិស​និង​ក្រុម​ឆ្លើយ​តប​បឋម​ នៅ​កន្លែង​កើត​ហេតុ​ក្នុង​ចំនុច​​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី Oxford Circus ក្នុង​ទីក្រុងឡុងដ៍​ ប្រទេស​អង់គ្លេស។

ប៉ូលិស​ក្នុង​ទីក្រុង​ឡុងដ៍​ពុំ​បាន​រក​ឃើញ​មនុស្ស​ស្លាប់​និង​របួស​កាល​ពី​ថ្ងៃសុក្រ​ទេ បន្ទាប់​ពី​មាន​របាយការណ៍​ស៊ើបអង្កេត​មួយ​ស្តីអំពី​ការបាញ់​កាំភ្លើង​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី​ដ៏​មមារ​ញឹក​មួយ។

ក្រុម​ប៉ូលិស​បាន​ប្រតិកម្ម​ដំបូងៗ​ដោយ​មិន​ដឹងច្បាស់​ថា​ ហេតុការណ៍​នោះ​មាន​ជាប់​ទាក់​ទិន​នឹង​ភេរវកម្ម​ឬយ៉ាង​ណាទេ​ តែ​ក្រោយ​មក​បាន​និយាយ​ថា​ ប៉ូលិស​មិន​បាន​រក​ឃើញ​ដាន​នៃ​ជន​សង្ស័យ ​ភ័ស្តុតាង​នៃ​ការ​បាញ់​កាំភ្លើង​ឬ​ក៏គ្រោះ​ថ្នាក់​ស្លាប់​និង​របួស​ក៏​ទេ​ដែរ។

ក្រុម​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ​និង​អាជ្ញាធរ​គ្មាន​អាវុធ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ធ្វើ​កិច្ចការ​របស់​ពួកគេ​ សហការ​ជាមួយនឹង​ប៉ូលិស​ផ្នែក​ការ​ដឹកជញ្ជូន​អង់គ្លេស ​ដោយ​បាន​និយាយ​ថា​មាន​ស្ត្រី​ម្នាក់​រង​របួស​ស្រាល​នៅ​ពេល​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​នោះ។

ខ្សែ​អាត់​វីដេអូ​ដែល​គេ​បង្ហោះ​ផ្សព្វផ្សាយ​តាមប្រព័ន្ធ​សង្គម​បាន​បង្ហាញ​ថា​មនុស្ស​ម្នា​បាន​ចាក​ចេញ​ពី​តំបន់​អាគារ​លក់​ទំនិញ​នានា​ ស្ថិត​នៅ​ជិតៗ​កន្លែង​កើត​ហេតុ​ គឺ​ស្ថានីយ៍​រថភ្លើង​ Oxford Circus ​tube station​ យ៉ាង​ប្រញ៉ាប់។

ក្រុម​អាជ្ញាធរ​ប៉ូលិស​កំពុង​ធ្វើ​កិច្ចការ​ស៊ើប​អង្កេត​ហេតុការណ៍​នេះ ​ហើយ​ក៏​កំពុង​ធ្វើការ​ពិចារណារ​ដើម្បី​បើក​ស្ថានីយ៍​រថភ្លើង​ក្រោម​ដីនេះ​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

XS
SM
MD
LG