ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​គណៈកម្មការ​របស់​អ.ស.ប​ រក​ឃើញ​ថា​រដ្ឋាភិបាល​ស៊ីរី​ជា​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​វាយ​ប្រហារ​ដោយ​ឧស្ម័ន


រូបឯកសារ៖ កង​ទ័ព​អាមេរិក​បានយក​តំបន់ Shayrat Airfield ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ដើម្បី​សង​សឹក​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ ដែល​មន្ត្រី​អាមេរិក​ជឿ​ថាត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​រដ្ឋាភិបាល​ស៊ីរី។ ឧស្ម័ន​នោះ​គេ​ជឿ​ថា​ជា​ប្រភេទ Sarin។

គណៈកម្មការ​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​បាន​កំណត់​ថា​ រដ្ឋាភិបាលរបស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ​ជាអ្នក​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​ដោយ​ឧស្ម័ន ​sarin ​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មេសា។​

ការ​វាយ​ប្រហារ​លើ​ក្រុង ​Khan Sheikhoun ​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​បាន​សម្លាប់​និង​ធ្វើ​ឱ្យប៉ះពាល់​ពួក​ជន​ស៊ីវិល​ច្រើន​នាក់​ ហើយ​បាននាំ​ឱ្យ​ស.រ.អា.​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​បី​ថ្ងៃ​បន្ទាប់​មក ​លើ​មូលដ្ឋាន​យោធា​មួយ​នៃ​រដ្ឋាភិបាល​ស៊ីរី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បា​ននិយាយ​ថា​របប​គ្រប់គ្រង​ Assad បាន​ប្រើ​ប្រាស់​ដើម្បី​បើក​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ឧស្ម័ន​ពុល​នោះ។​

នៅ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​បង្អស់​របស់​ពួក​គេ​មាន​៣៣​ទំព័រ​ដាក់​ជូន​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដែល​វីអូអេ​បាន​ឃើញ​ បាន​បញ្ជាក់​ថា​ ពួក​អ្នកស៊ើប​អង្កេតមក​ពី​អ.ស.ប.​និង​អង្គការ​ហាម​ប្រាម​មិន​ឱ្យ​មាន​អាវុធ​គីមីហៅ​កាត់​ថា​ OPCW ​ដែល​ជា​ទី​ភ្នាក់ងារ​ឃ្លាំ​មើល​អាវុធគីមី​បាន​និយាយ​ថា ​ពួក​គេ​បាន​ពិនិត្យ​មើល​ទិស​ដៅ​ ៨​អំពី​ថា​តើ​អាវុធ​គីមី​បាន​ត្រូវ​ប្រើ​ប្រាស់​ដោយ​បែប​ណា។​

ពួក​អ្នក​ស៊ើប​អង្កេត​ទាំង​នេះ​បាន​ទាញ​យោបល់​រួម​ថា ​មាន​តែទិស​ដៅ​២​ទេ​ដែល​ថា​ឧស្ម័ន​ sarin​ ទំនង​ជា​បានត្រូវ​បញ្ចេញ​តាម​គ្រាប់​បែក​ទម្លាក់​ពី​អាកាស​ឬ​ក្នុង​ពេល​ការផ្ទុះ​គ្រឿងផ្ទុះ​មួយ។​

ក្រោយ​ពី​បាន​ពិនិត្យ​មើល​រូបថត​, វីដេអូ, រូបថត​តាម​ផ្កាយ​រណប និងរបាយការណ៍​របស់​ពួក​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ និង​ការ​វិភាគ​ខាង​កោសល្យ​វិច្ច័យ ពួក​អ្នកស៊ើប​អង្កេត​បាន​កំណត់​ថា​ វា​ទំនង​ជាមាន​«គ្រាប់​បែក​មួយ​ទម្លាក់​ពី​អាកាស​ដោយ​មាន​គ្រឿង​ផ្ទុះ​តូច​មួយ»​ដែល​បាន​បណ្តាល​ឱ្យ​មាន​ឧប្បត្តិហេតុ​ដ៏​ប្រល័យ​នោះ៕

XS
SM
MD
LG