ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​នីហ្សេរីយ៉ា​ប្រកាស​ថា​នឹង​ប្រើ​លទ្ធិ​ប្រជាធិបតេយ្យ


ប្រធានាធិបតី​ជាប់​ឆ្នោត​ប្រទេស​នីហ្សេរីយ៉ា​ លោក​ Muhammadu​ Burahi ដែល​ជា​អតីត​​ឧត្តមសេនីយ៍​ និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៥។​
ប្រធានាធិបតី​ជាប់​ឆ្នោត​ប្រទេស​នីហ្សេរីយ៉ា​ លោក​ Muhammadu​ Burahi ដែល​ជា​អតីត​​ឧត្តមសេនីយ៍​ និយាយ​ទៅ​កាន់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៥។​

ប្រធានាធិបតី​ជាប់​ឆ្នោត​ប្រទេស​នីហ្សេរីយ៉ា​ លោក​ Muhammadu​ Burahi​ បាន​ថ្លែង​ថា​ ប្រទេស​លោក​បាន ​«ឱប​ក្រសោប​លទ្ធិ​ប្រជាធិបតេយ្យ‍»​ ហើយ​បាន​បោះបង់​ចោល​រដ្ឋ​មួយ​ដែល​មាន​គណបក្ស​តែ​មួយ។​

លោក​ Buhari​ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ទី​ក្រុង​ Abuja​ ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​លោក​ជា​ជ័យលាភី​ជា​ផ្លូវ​ការ​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​សៅរ៍​មុន​ ជំនួស​លោក​ប្រធានាធិបតី​កាន់​តំណែង​ Goodluck​ Jonathan​ ដោយ​សម្លេង​ឆ្នោត​លើស​ជាង​ ២​ លាន​សន្លឹក។​

លោក​ Buhari​ បាន​ហៅ​លោក​ Jonathan​ ថា​ជា ​«គូប្រជែង​ដ៏​អង់អាច​ម្នាក់‍»​ ហើយ​ថា​លោក​សូម​សំដែង​«ភាតរភាព‍»​ ជា​មួយ​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង។

គណបក្ស​ប្រជាធិបតេយ្យ​ប្រជាមានិត​របស់​លោក​ Jonathan​ បាន​គ្រប់​គ្រង​ប្រទេស​ Nigeria​ តាំង​ពី​ឆ្នាំ​ ១៩៩៩។​

លោក​ Buhari​ និង​គណបក្ស​ All​ Progressives​ Congress​ នឹង​ទទួល​ពិធី​សម្ភោធន៍​ នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​ខាង​មុខ។​

លោក​ Attahiru​ Jega​ ប្រធាន​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រទេស​ Nigeria​ បាន​ប្រកាស​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ Buhari​ បាន​ទទួល​ជ័យជំនះ​ជា​ផ្លូវ​ការ​ក្នុង​ការ​បោះ​ឆ្នោត​ ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​ ១៥​ លាន​ ៤​ សែន​ និង​លោក​ Jonathan​ បាន​ទទួល​ ១២​ លាន​ ៩​ សែន​សន្លឹក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG