ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​នីហ្សេរីយ៉ា​និយាយ​ថា​ខ្លួន​មិន​អាច​សន្យា​ថា​នឹង​រក​ឃើញ​សិស្ស​ស្រី​សាលា​ Chibok


រូបភាព​ឯកសារ៖ សមាជិក​នៃ​ក្រុម​បាតុករ​ម្នាក់​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​ ខណៈ​ពេល​ធ្វើ​បាតុកម្ម​ ដើម្បី​រំលឹក​ខួប​រំលឹក​ឆ្នាំ​ទី​មួយ​នៃ​ការ​សម្លាប់​​សិស្ស​ស្រី​​៥៩​នាក់​ នៅ​ក្នុង​​សាកលវិទ្យាល័យ​ Bunu Yadi Federal Government College ក្នុង​រដ្ឋ​ Yobe ដោយ​ក្រុប​ Boko Haram.

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​ប្រទេស​នីហ្សេរីយ៉ា ​Muhammadu ​Buhari ​ថ្លែង​ថា​លោក​មិន​អាច​សន្យា​ថា​អាជ្ញាធរ​នឹង​រក​ឃើញ​ក្មេង​ស្រី​សិស្ស​សាលា​២១៩​នាក់​ក្នុង​ភូមិ​ជីបុក​ ភាគ​ឥសាន​ប្រទេស​ ដែល​ត្រូវ​បាន​ចាប់​ពង្រត់​មួយ​ឆ្នាំ​មុន ​ដោយ​ក្រុម​ឧទ្ទាម​ បូគោ ហារ៉ាំ ​(Boko Haram) ​បានទេ។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន បញ្ជាក់​ក្នុង​ពេល​ខួប​មួយ​ឆ្នាំ​នៃ​ការ​ចាប់​ពង្រត់​នេះ​ថា៖

«យើង​មិន​ដឹង​ទេ​ថា​សិស្ស​ក្នុង​ភូមិ​ ជីបុក (Chibok)​ អាច​នឹង​ត្រូវ​ជួយ​សង្គ្រោះ​បាន​ឬ​យ៉ាងណា​នោះ»។

លោក ​ Buhari ​បាន​រិះ​គន់​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋបាល​បច្ចុប្បន្ន​ក្នុង​ការ​ស្វែង​រក​ ក្មេង​ស្រី​សិស្ស​សាលា​ទាំង​នោះ ​ដោយ​និយាយ​ថា​ រដ្ឋបាល​របស់​លោក​នឹង បំពេញ​កិច្ចការ​ផ្សេង​ពី​រដ្ឋាភិបាល​ដែល​លោក​នឹង​ជំនួស។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ គឺ​នៅ​ថ្ងៃ​ដែល​លោក​បាន​ចូល​កាន់​តំណែង។​ លោក​បញ្ជាក់​ថា​ ក្រុម​ឧទ្ទាម​ បូកូ​ ហារ៉ាំ​ នឹង​ដឹង​ពី​កម្លាំង​ឆន្ទៈ​រួម​របស់​រដ្ឋបាល​លោក៕

XS
SM
MD
LG