ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រៅ​ពី​នុយក្លេអ៊ែរអ៊ីរ៉ង់​លោក​អូបាម៉ា​ផ្តោត​លើ​បញ្ហា​អាកាសធាតុ​នៅ​ក្នុង​របៀប​វារៈ​របស់​លោក


លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ មាន​ប្រសាសន៍​នៅ​ឯ​កិច្ច​ប្រជុំកំពូលស្តីពី«ថាមពលស្អាតជាតិ»​ នៅ Las Vegas កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥។

លោក​ Geoff Mirkin ​បាន​ឡើង​ទៅ​លើ​អាគារ​សាម្មញ្ញ​តូច​មួយ​នៅ​ក្នុង​ទីក្រុង ​Elkridge​ រដ្ឋ​ Maryland ​ដែល​ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ខាង​ក្រៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​ហើយ​បាន​ចង្អុលទៅបន្ទះ​ស្រូប​កំដៅ​ព្រះ​អាទិត្យ​ដែល​ត្រូវ​បាន​ដាក់​ជាជួរ​នៅ​លើ​ដំបូល​ផ្ទះ។

លោក ​Mirkin​ និយាយ​ថា៖​ «យើង​ទទួល​បាន​អគ្គីសនី​៧០​ភាគ​រយ​មក​ពី​បន្ទះ​ស្រូប​កំដៅ​ព្រះ​អា​ទិត្យ​ទាំង​នោះ‍»។

ក្នុង​រយៈ​ពេល​៦​ឆ្នាំចាប់​តាំងពី​បាន​រួម​គ្នា​បង្កើត​ក្រុម​ហ៊ុន ​Solar Energy World​ លោក Mirkin ​បាន​ឃើញ​ក្រុម​ហ៊ុន​ដំឡើង​បន្ទះ​ស្រូប​កំដៅ​ព្រះ​អាទិត្យ​រីក​លូតលាស់​ដោយ​ចាប់​តាំង​ពី​បុគ្គលិក​៣​នាក់​រហូត​ដល់​បុគ្គលិក​ជាង​៥០​នាក់។

លោក​ Mirkin​ បាន​មាន​ប្រសាសន៍​ថា៖ «សេដ្ឋ​កិច្ច​មាន​ដំណើរ​ការ។​ យើង​អាច​ផ្តល់ហិរញ្ញវត្ថុ​ដល់​កម្ម​វិធី​សម្រាប់​ប្រជា​ពលរដ្ឋ ​យើង​អាច​ធ្វើ​បាន​ គឺ​ធ្វើ​ឲ្យ​ដែក​បន្ទះ​ស្រូប​កំដៅ​ព្រះ​អាទិត្យមាន​មនុស្ស​ប្រើ​ច្រើន​ជាង​អគ្គីសនី ​ហើយ​កត្តា​ដែល​សំខាន់​ទៀត​នោះ គឺ​ថា ​កម្មវិធី​នោះ​បាន​បង្កើត​ការងារ​យ៉ាង​ច្រើន‍»។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​សង្កត់​លើ​ការ​រីក​លូតលាស់​នេះ​នៅ​ក្នុង​ឧស្សាហកម្ម​កំដៅ​ព្រះ​អាទិត្យ​ក្នុង​អំឡុង​ពេល​នៃ​សន្និសីទកំពូល​ថាពល​ស្អាត​ជាតិ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយបាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក បង្កើត​ថាម​ពល​ដោយ​ព្រះ​អាទិត្យ​បាន​២០​ដងច្រើន​លើស​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ឆ្នាំ​២០០៨។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា៖ «ការ​ដំឡើង​ប្រព័ន្ធ​ស្រូប​កំដៅ​ព្រអាទិត្យដ៏​ធំ​បង្អស់​របស់​ពិភពលោក ​បាន​កើត​ចេញ​ជា​រូប​រាង​កាល​ពី​ឆ្នាំ​ទៅ ​ដោយ​មាន​បន្ទះ​ស្រូប​កំដៅ​ព្រះអាទិត្យចំនួន​៩​លានដែល​បង្កើតថាម​ពលអគ្គីសនី​ល្មម​គ្រប់​គ្រាន់​សម្រាប់​ជាង​១សែន​ផ្ទះ​ដែល​ជា​ថាម​ពលស្អាត ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ ​មិន​ត្រឹម​តែ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ចិន ​អារ៉ាប់​ប៊ីសាអូឌីត​ទេ ​ក៏ប៉ុន្តែ ឥឡូវនេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ដោយ​ទើប​តែ​មួយ​ថ្ងៃ​បន្ទាប់​ពីវិល​ត្រឡប់​មក​ពី​វិសមកាល​របស់​លោក​នៅ​ Martha’s Vineyard លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​ទៅ​កាន់​ទីក្រុង Las Vegas ​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី ​បាន​ប្រកាស​ពី​កិច្ច​ផ្តួច​ផ្តើម​ដែល​មាន​គោល​បំណង​បង្កើត​ប្រភព​ធន​ធាន​ថាម​ពល​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន រួម​មាន​ប្រព័ន្ធ​កំដៅ​ព្រះអាទិត្យ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​មាន​លទ្ធភាព​ប្រើ​ប្រាស់​ថាមពល​នោះ​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​បាន៕

XS
SM
MD
LG