ស.រ.អា.បានបោះជំហានដំបូងក្នុងការគាំទ្រការពិភាក្សាតឹងតែងអំពីប្រទេសអ៊ីរ៉ង់ ដោយដាក់បម្រាមថ្មីលើបុគ្គលចំនួន១៣នាក់ និងស្ថាប័នចំនួន១២ ដែលជាប់ទាក់ទងនឹងកម្មវិធីកាំជ្រួចផ្លោងរបស់ប្រទេសអ៊ីរ៉ង់ និងឥទ្ធិពលរបស់អ៊ីរ៉ង់ទូទាំងតំបន់មជ្ឈិមបូព៌ា។
ផែនការនោះរួមមានបណ្តាញគាំទ្រអ៊ីរ៉ង់នៅប្រទេសចិន និងនៅរាជាណាចក្រអេម៊ីរ៉ាតអារ៉ាប់រួម ដែលបានជួយរដ្ឋាភិបាលក្រុងតេហរ៉ង់ ទទួលបានបច្ចេកវិជ្ជា និងសម្ភារៈសម្រាប់កម្មវិធីកាំជ្រួចផ្លោងរបស់អ៊ីរ៉ង់។
ក្រសួងរតនាគារនិយាយថា បម្រាមនេះក៏ត្រូវធ្វើឡើងប្រឆាំងនឹងបុគ្គល និងបណ្តាញក្រុមការងារដែលធ្វើការជាមួយកងទ័ពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ Islamic Revolutionary Guard Corps របស់ក្រុមអ្នកមានអំណាច ឬហៅថា Quds Force គឺកងកម្លាំង Quds និងក្រុមភេរវករ លីបង់ Hezbollah គាំទ្រដោយអ៊ីរ៉ង់៕