ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា កូរ៉េ​ខាងជើងព្យាយាមជៀសពីការដាក់​ទណ្ឌកម្ម


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន 

លោកប្រធានាធិបតី​បាន​ថ្លែង​ថា«ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ការទូត​ថ្មី​ យើង​បន្ត​ជំរុញ​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ទាំងមូល»។

របាយការណ៍ថ្មី​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​កាល​ពី​ថ្ងៃសុក្រ​បាន​អះអាង​ថា​ កូរ៉េខាងជើង​កំពុង​ធ្វើការ​ដើម្បី​ធានា​ថា​ អាវុធ​របស់​ខ្លួន​មិន​អាច​ត្រូវ​បាន​បំផ្លាញ​ដោយ​ការវាយប្រហារ​តាមអាកាស​របស់​ពួកយោធា​បាន​ទេ។

របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយនៅ​ស្របពេល​ដែល​លោក​ប្រធានាធិបតី​ Donald Trump បាន​អបអរ​ដល់​ដំណើរការ​វិវត្តដ៏​គួរ​ឲ្យ​កត់សម្គាល់​កាល​ពី​សប្តាហ៍​មុន​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេសកូរ៉េខាងជើង ​និង​បាន​ដាក់​កាល​បរិចេ្ឆទ​នៃ​ជំនួប​កំពូល​ជា​លើកទីពីរ​របស់​លោក​នៅ​អំឡុងពេល​ថ្លែង​សន្ទរកថា​ស្តី​ស្ថាន​ភាពសហព័ន្ធ​កាល​ពី​យប់​ថ្ងៃអង្គារ។

លោកប្រធានាធិបតី​បាន​ថ្លែង​ថា«ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​ការទូត​ថ្មី​ យើង​បន្ត​ជំរុញ​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ទាំងមូល»។ លោកប្រធានាធិបតី Trumpបាន​ទទួល​ស្គាល់​ថា​ នៅ​មាន​ការងារ​ជាច្រើន​ទៀត​ត្រូវ​ធ្វើ​ និង​បាន​កំណត់​ពេលវេលា​សម្រាប់​ជំនួបកំពូល​របស់​លោក​ម្តង​ទៀត​ជា​មួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Unពី​ថ្ងៃទី២៧ដល់​ថ្ងៃទី២៨ខែកុម្ភៈ​នៅ​ប្រទេស​វៀតណាម។ ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ។

អ្នក​នាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​ថ្លែង​ថា «យើង​រំពឹង​ថា​ ប្រទេសវៀតណាម​នឹង​ជា​ទីតាំង​ដ៏​សាកសម​ដើម្បី​ចារ​អំពី​ប្រវត្តិសាស្រ្ត​ថ្មី​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក»។ របាយការណ៍​សម្ងាត់​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​លើកដំបូង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reutersកាល​ពី​ថ្ងៃចន្ទ ដែល​របាយការណ៍​នេះ​បាន​រក​ឃើញ​ភស្តុតាង​ដែល​កូរ៉េខាងជើង​យក​ទីតាំង​សាធារណៈ​នានា​មក​ប្រើប្រាស់​ រួមមាន​ ព្រលានយន្តហោះ​ត្រូវ​បាន​យក​ធ្វើ​ជា​ទីតាំង​បាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​ផ្លោង​ឆ្លងទ្វីប​ដោយ​មាន​គោលដៅ​ការពារ​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​ការ​វាយប្រហារ​បំផ្លាញ។

លើស​ពីនេះទៀត​ របាយការណ៍​ដែល​មាន​កម្រាស់៣១៧ទំព័រ​បាន​បង្ហាញ​ថា​ កូរ៉េ​ខាងជើង​នៅតែ​បន្ត​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​តាមរយៈ​ការបង្កើន​ការដឹកជញ្ជូន​ប្រេង​និង​ធ្បូង​ខុស​ច្បាប់ ដែល​ជា​ទណ្ឌកម្ម​ចុងក្រោយ​បំផុត​របស់​អង្គការ​សហប្រជាជាតិ៕

XS
SM
MD
LG