ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​ថ្មី​បង្ហាញ​ថា ជំងឺ​កូវីដ១៩ ផ្ទុះ​ឡើង​នៅ​ទីក្រុង Wuhan មុន​ខែ​ធ្នូ​ឆ្នាំ​មុន​ទៅ​ទៀត


រូបឯកសារ៖ បុគ្គលិក​ពេទ្យ​ម្នាក់​ធ្វើតេស្ត​ទៅលើ​អ្នករស់នៅ​ក្រុង​វូហាន​ដើម្បី​រកមើល​ជំងឺ​កូវីដ១៩ នៅក្រុង​វូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​ប្រទេស​ចិន។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​កើន​ឡើង​នៃ​ចរាចរ​ចេញចូល​នៅ​តាម​មន្ទីរពេទ្យ​នេះ កើត​ឡើង​ស្រប​គ្នា​នឹង​ពេល​ដែល​មាន​ការ​ស្វែងរក​ព័ត៌មាន​តាម​ប្រព័ន្ធ Baidu របស់​ចិន លើ​អ៊ីនធឺណិត​នូវ​ពាក្យ «ក្អក» និង «រាគរូស»។

ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា វីរុស​កូរ៉ូណា​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​កូវីដ១៩ ដែល​គេ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន ប្រហែល​ជា​បាន​ចាប់ផ្ដើម​ឆ្លង​រាលដាល​រួច​មក​ហើយ មុន​ពេល​ការ​ផ្ទុះ​ឡើង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​ពិភពលោក។

អ្នក​វិទ្យាសាស្ត្រ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Harvard សាកល​វិទ្យាល័យ​សុខភាព​សាធារណៈ Boston និង​មន្ទីរពេទ្យ​កុមារ Boston បាន​បញ្ជាក់​ថា រូបភាព​ផ្កាយ​រណប​នៃ​កន្លែង​ចត​រថយន្ត​របស់​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ទីក្រុង Wuhan បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ «ការ​កើន​ឡើង​ខ្លាំង» នូវ​ចរាចរ ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំ​មុន​មក​ម្ល៉េះ និង​កើន​ឡើង​ខ្លាំង​បំផុត​នៅ​ខែ​ធ្នូ ដែល​ជា​ពេល​ដែល​រដ្ឋាភិបាល​ចិន​បាន​ប្រាប់​អង្គការ​សុខភាព​ពិភពលោក​អំពី​ជំងឺ​ថ្មី​ដែល​គេ​ដាក់​ឈ្មោះ​ថា​កូវីដ១៩ នេះ។

រូបភាព​ផ្កាយ​រណប​មួយ​បង្ហាញ​ថា មន្ទីរពេទ្យ Tianyou ដែល​ស្ថិត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ មាន​រថយន្ត​ចំនួន ២៨៥ គ្រឿង នៅ​កន្លែង​ចត​រថយន្ត​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៩ ដែល​ជា​ការ​កើន​ឡើង​ចំនួន ៦៧ គ្រឿង បើ​ប្រៀបធៀប​ទៅ​នឹង​មួយ​ឆ្នាំ​មុន ដែល​មាន​ចំនួន ១៧១ គ្រឿង។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​កើន​ឡើង​នៃ​ចរាចរ​ចេញចូល​នៅ​តាម​មន្ទីរពេទ្យ​នេះ កើត​ឡើង​ស្រប​គ្នា​នឹង​ពេល​ដែល​មាន​ការ​ស្វែងរក​ព័ត៌មាន​តាម​ប្រព័ន្ធ Baidu របស់​ចិន លើ​អ៊ីនធឺណិត​នូវ​ពាក្យ «ក្អក» និង «រាគរូស»។

សេចក្ដី​សង្ខេប​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​លើ​កន្លែង​ផ្ទុក​ព័ត៌មាន​អនឡាយ​សម្រាប់​ការ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Harvard៕

XS
SM
MD
LG