ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សារអ៊ីម៉ែលដែលគេបានលួចមើលបង្ហាញអំពីវិធានការរបស់លោកស្រី Clinton ជាមួយនឹងប្រទេសចិន


បេក្ខជន​ប្រធានាធិបតី គណបក្ស​ប្រជាធិបតេយ្យ Hillary Clinton (ឆ្វេង) ជជែក​ជាមួយ​នឹង​ Ellen DeGeneres អំឡុង​ពេល​សម្រាក​ផ្សាយ​ពាណិជ្ជកម្មនៅ​ក្នុងកម្មវិធី Ellen Show ទីក្រុង Burbank រដ្ឋ Los Angeles រដ្ឋកាលីហ្វ័រញ៉ាកាល​ពី ថ្ងៃទី​១៣ តុលា ២០១៦។

បេក្ខជន​ប្រធានាធិបតីនៃគណបក្ស​ប្រជាធិបតេយ្យ​ លោក​ស្រី Hillary Clinton ​កំពុង​ប្រឈម​ជាមួយ​ការ​ពិនិត្យ​មើល​ជា​ថ្មី បន្ទាប់​ពីសារ​អ៊ីម៉ែល​ថ្មីមួយ​ចំនួន​ដែល​គេ​លួច​បាន​បង្ហាញ​ថាលោកស្រី​បាន​និយាយ​ប្រាប់ក្រុម​មន្ត្រី​ចិន​ថា​ពួកគេ​ចាំ​បាច់​ត្រូវ​តែក្តោប​ក្តាប់​ភាព​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ប្រព័ន្ធ​ការពារ​កាំ​ជ្រួច​ម៉ីស៊ីលរបស់​ស.រ.អា​ ​នៅ​ក្នុង​តំបន់។

សារអ៊ីម៉ែលដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ និយាយ​ថា​លោក​ស្រី Clinton ​បាន​ប្រាប់​កិច្ច​ប្រជុំមួយ​របស់​ក្រុម​អ្នក​វិនិយោគក្នុង​វិស័យ​ធនាគារ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៣​ ថា «អ្នកត្រូវ​ក្តោប​ក្តាប់​ពួកគេ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​ត្រូវការពារ​ខ្លួនយើង​ប្រឆាំង​នឹង​ពួកគេ»។

លោកស្រី​ Clinton ​មិន​ព្រម​បញ្ចេញ​សារ​ទាក់​ទង​នឹង​អត្ថាធិប្បាយ​របស់​លោក​ស្រី​ទៅកាន់​ក្រុមហ៊ុន​ Goldman Sachs ដែលបាន​ធ្វើឡើង​ប៉ុន្មាន​ខែ​ក្រោយ​ពី​លោកស្រី​បាន​ចុះ​ចេញ​ពី​តំណែង​រដ្ឋ​មន្ត្រី​ការ​បរទេសស.រ.អា។ យុទ្ធនាការស្វែង​រក​សំឡេងឆ្នោត​របស់​លោកស្រី បដិសេធ​មិន​ទទួលស្គាល់ ហើយ​ក៏​មិន​បដិសេធ អំពីថា​តើ​អ៊ី​ម៉ែល​ទាំង​នោះ​ជា​អ៊ីម៉ែល​ពិត​ប្រាកដ ឬ​មួយក៏​ក្លែង​ក្លាយ៕

XS
SM
MD
LG