ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា ​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​តំបន់​ Gaza ​មិន​ឈប់​ភ្លាមៗ​ទេ


អគារ al-Jalaa ដែល​ជា​អគារ​ធ្វើការ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP និង​ Al Jazeera បាន​បាក់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​​អ៊ីស្រាអែល ក្នុង​តំបន់​ Gaza ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
អគារ al-Jalaa ដែល​ជា​អគារ​ធ្វើការ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP និង​ Al Jazeera បាន​បាក់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​​អ៊ីស្រាអែល ក្នុង​តំបន់​ Gaza ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

អ៊ីស្រាអែល​បាន​វាយ​ប្រហារ​តំបន់ Gazaតាម​អាកាស​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ខណៈ​អំពើ​ហិង្សា​នៅក្នុង​តំបន់​នោះ​បាន​ឈាន​ដល់​សប្តាហ៍​ទី​ ២។ ការ​វាយ​ប្រហារ​នេះ​បាន​កក្រើក​ទីក្រុង​ពីភាគ​ខាងជើង​ទៅ​ខាង​ត្បូង​និង​មាន​រយៈ​ពេល​១០នាទី។ នេះបើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ​Associated Press ។ ការវាយ​ប្រហារ​នេះ​ធ្ងន់​និង​ធំជាង​ការ​វាយ​ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ការវាយ​ប្រហារ​នេះ​ធ្វើឡើង​បន្ទាប់ពី​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​អាទិត្យ​របស់​នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​លោកBenjamin Netanyahuថា លោក​មិន​មាន​ផែន​ការ​បញ្ចប់​ការវាយ​ប្រហារ​តាម​អាកាសលើ​តំបន់ Gaza ភ្លាមៗ​ទេ។ លោក​បាន​និយាយ​នៅថ្ងៃ​នោះ​ថា យន្តហោះ​ចម្បាំងរបស់​អ៊ីស្រាអែល​បាន​កម្ទេច​អាគារ​ចំនួន៣​ និង​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​៤២​ នាក់​ដែល​ជា​ការ​វាយ​ប្រហារ​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​មួយ​លើក​នៅ​ក្នុង​អំពើ​ហិង្សា​ចុងក្រោយ​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ដែល​គ្រប់គ្រង​តំបន់​ Gaza។

នៅព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​តំបន់ Gazaពួក​ហាម៉ាស​បាន​បាញ់​រ៉ុក្កែត​ពី​តំបន់​ស៊ីវិល​នៅ​Gazaឆ្ពោះទៅ​តំបន់​ស៊ីវិល​របស់​អ៊ីស្រាអែល។ រ៉ុក្កែត​មួយ​គ្រាប់​បាន​ធ្លាក់ចំ​តំបន់ Ashkelonដែលជា​ទីប្រជុំ​នៅ​ភាគ​ខាងត្បូង​ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៅ​មុន​ពិធីតម​អាហារ​របស់​ជនជាតិ​ជ្វីស្ហ។ នៅ​មិន​ទាន់​មាន​របាយ​ការណ៍​អំពី​មនុស្ស​រង​របួស​ទេ។

ចាប់តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១០​ ខែ​ឧសភា​មក ​មាន​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ចំនួន​ ១៩៧​ នាក់ ​ត្រូវ​បាន​សម្លាប់ ​ក្នុង​នោះមាន​កុមារ​យ៉ាង​តិច​ណាស់ ៥៨ នាក់​និង​ស្ត្រី ​៣៤ ​នាក់។ នេះបើ​យោង​តាម​ក្រសួង​សុខាភិបាល​នៅ​តំបន់ Gaza។ យ៉ាងហោច​ណាស់​ជនជាតិ​អ៊ីស្រាអែល​ចំនួន ១០​ នាក់​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​ រួមទាំង​ក្មេង​អាយុ​៦​ឆ្នាំ​ម្នាក់​ផង។​

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ទូរស័ព្ទ​ជា មួយ​រដ្ឋមន្រ្តី​ការ​បរទេសអេហ្ស៊ីប ​កាតា​ ប៉ាគីស្ថាន​ អារ៉ាប់​ប៊ីសាអូឌីត​ និង​បារាំង​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​ពិភាក្សា​អំពី​ការងារ​បន្ទាន់​ដើម្បី​បញ្ឈប់​ជម្លោះ​នៅ​ប្រទេស​អ៊ីស្រាអែល​ តំបន់ ​West Bank និង​តំបន់ ​Gaza៕

XS
SM
MD
LG