ក្រុមអ្នកបោះឆ្នោតកំពុងទៅបោះឆ្នោតនៅថ្ងៃអង្គារនេះក្នុងប្រទេសអ៊ីស្រាអែល ដែលលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu កំពុងស្វះស្វែងរកបេក្ខភាពជានាយករដ្ឋមន្រ្តីនៅអាណត្តិទី៤ ។
ការស្ទង់មតិមុនការបោះឆ្នោតនៅពេលថ្មីៗនេះសម្រាប់សភាដែលមានសមាជិក១២០រូបបានបង្ហាញថា គណបក្សអភិរក្សនិយម Likud របស់លោក Netanyahu មានចំនួនអាសនៈមួយចំនួននៅពីក្រោយសម្ព័ន្ធភាពឆ្វេងកណ្តាលនិយមដែលដឹកនាំដោយលោក Isaac Herzog នៃគណបក្ស Zionist Union។
ដោយគ្មានបេក្ខជនណាត្រូវគេរំពឹងនឹងឈ្នះបានអាសនៈសភា៦១សំឡេងដែលជាសំឡេងភាគច្រើនមានការធ្វើយុទ្ធនាការបោះឆ្នោតខ្លាំងដែលធ្វើឡើងដោយក្រុមបេក្ខជនដើម្បីប្រមូលការគាំទ្រពីគណបក្សតូចៗចាប់តាំងពីគណបក្សកុម្មុយនិស្តនិងគណបក្សដែលដឹកនាំដោយអារ៉ាប់រហូតដល់គណបក្ស Orthodoxជ្វីស។
លោកនាយករដ្ឋមន្រ្តី Netanyahu បានប្រកាសអំពីការបោះឆ្នោតកាលពី៣ខែមុននៅពេលដែលលោក បានបណ្តេញដៃគូចម្រុះជាន់ខ្ពស់របស់លោក។ ក្រុមអ្នកវិភាគនិយាយថា ការបោះឆ្នោតទាំងនេះបានក្លាយជាស្ទង់មតិលើការបោះឆ្នោតប្រជាមតិអំពីភាពជាអ្នកដឹកនាំរបស់នាយករដ្ឋមន្រ្តី។
មុនពេលបោះឆ្នោត លោក Netanyahu បានប្រែក្រឡាស់ជំហររបស់លោកស្តីពីរដ្ឋប៉ាឡេស្ទីនដោយនិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងមិនគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនទេ ប្រសិនបើលោកនៅកាន់តំណែងនោះ៕