ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Netanyahu នៅ​ក្នុង​បេសកកម្ម​ប្រវត្តិសាស្រ្ត​មួយ​ដើម្បី​បញ្ឈប់​កិច្ចព្រមពៀង​បរមាណួ​ជាមួយ​អ៊ីរ៉ង់


នាយក​រដ្ឋមន្ត្រី​​ Benjamin Netanyahu បាននិយាយ​ថាលោក​បំពេញ​ «បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ» មួយ​ដើម្បី​ខិតខំ​បញ្ឈប់​កិច្ចព្រម​ព្រៀង​បរមាណូ​មួយ​ជាមួយ​ប្រទេស​​អ៊ីរ៉ង់។​
នាយក​រដ្ឋមន្ត្រី​​ Benjamin Netanyahu បាននិយាយ​ថាលោក​បំពេញ​ «បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ» មួយ​ដើម្បី​ខិតខំ​បញ្ឈប់​កិច្ចព្រម​ព្រៀង​បរមាណូ​មួយ​ជាមួយ​ប្រទេស​​អ៊ីរ៉ង់។​

ពីរ​ថ្ងៃ​មុនការថ្លែង​សុន្ទរកថា​ដ៏​ចម្រូងចម្រាស​មួយ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ ដោយ​លោក​នាយ​ករដ្ឋមន្ត្រីនៃប្រទេស​អ៊ីស្រាអែល​ លោក​រដ្ឋមន្ត្រីការបរទេស​ស.រ.អា​ John Kerry បាន​ប៉ុនប៉ង​ស្តារ​ទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ឡើង​វិញ​ នៅ​ពេល​មាន​ការ​រង្កៀសចិត្ត​គ្នា​ខាងការទូត។​

លោក​ Kerry បាន​មាន​ប្រសាសន៍​ប្រាប់​កម្មវិធី​ «This Week» របស់​បណ្តាញ​ទូរទស្សន៍​ស.រ.អា.​ ABC ថា​ «នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អ៊ីស្រាអែល​ ត្រូវ​ស្វាគមន៍​ដោយ​ជាក់ស្តែង​ឲ្យ​មក​ថ្លែង​សុន្ទរកថា​ក្នុង​ស.រ.អា. ហើយ​នៅ​ពេល​នេះ​យើង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​ប្រទេស​អ៊ីស្រាអែល​ ជា​ពិសេសក្នុង​វិស័យ​សន្តិសុខ​ ជាង​ពេល​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​»។

នៅ​មុន​ពេលលោកចាកចេញ​ដំណើរ​មក​កាន់​រដ្ឋធានី​ Washington កាលពី​ថ្ងៃ​អាទិត្យ​ លោក​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយ​ថាលោក​បំពេញ​ «បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ» មួយ​ដើម្បី​ខិតខំ​បញ្ឈប់​កិច្ចព្រម​ព្រៀង​បរមាណូ​មួយ​ជាមួយ​ប្រទេសអ៊ីរ៉ង់។​ គេ​រំពឹង​ថា​លោក​នឹង​ថ្លែង​សុន្ទរកថា​មួយ​ទៅ​កាន់ពួក​សមាជិក​សភា​ស.រ.អា.​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ។​

កាលពី​ពេល​ដើមឡើយ​ក្នុង​ឆ្នាំនេះ លោក​ Netanyahu បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មានការ​ភ្ញាក់ផ្អើល​ ដោយ​លោក​បានប្រកាសអំពី​ទស្សនកិច្ចមួយ​តាម​សេចក្តីអញ្ជើញ​របស់​លោក​ John Boehner ​ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ ដោយ​មិន​បានធ្វើតាម​ពិធី​ការ​ជា​ប្រវត្តិសាស្ត្រនៃ​ការ​សម្របសម្រួល​ជាមួយ​សេតវិមាន​អ្វី​ឡើយ៕

XS
SM
MD
LG