លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី (John Kerry) នឹងធ្វើការចរចាក្នុងទីក្រុងរ៉ូម (Rome) ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅកន្លែងឈប់សំចតទីមួយនៃការធ្វើដំណើររបស់លោកដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃបញ្ហាប្រទេស អ៊ីស្រាអែល-ប៉ាឡេស្ទីន (Israeli-Palestinian)។
ជំនួបនេះកើតមានទ្បើងនៅពេលដែលក្រុមមន្ត្រីប៉ាឡេស្ទីនជំរុញឱ្យមានសេចក្តីសម្រេចចិត្តមួយរបស់អង្គការសហប្រជាជាតិ ដែលអាចអំពាវនាវឱ្យមានការបញ្ចប់ការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយប្រទេសអ៊ីស្រាអែលក្នុងរយៈពេលពីរឆ្នាំ។សេចក្តីព្រាងនៃដំណោះស្រាយហ្ស៊កដានី (Jordanian-drafted resolution) អាចត្រូវដាក់ស្នើនៅក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នៅសប្តាហ៍នេះ។
នៅក្រោយជំនួបជាមួយលោក Netanyahu លោក ឃែរី គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោកមកពីប្រទេសបារាំង, អង់គ្លេសនិងប្រទេសអាល្លឺម៉ង់។ នៅថ្ងៃអង្គារ លោកនឹងធ្វើការចរចាជាមួយលោក Saeb Erekat ប្រធានក្រុមអ្នកធ្វើការចរចាប៉ាឡេស្ទីន និងលោក Nabil Elaraby អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ នៅក្នុងទីក្រុង Londres។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិកបាននិយាយថា គោលដៅរបស់លោក ឃែរី គឺដើម្បីស្តាប់នូវអ្វីដែលក្រុមមន្ត្រីទាំងនោះត្រូវនិយាយ និងធ្វើការលើមាគ៌ារួមគ្នាមួយទៅមុខ ខណៈពេលដែលរក្សាចំហលទ្ធភាពដំណោះស្រាយនៃរដ្ឋទាំងពីរ។