ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu ​​និង​គូប្រជែង​គឺ​លោក Benny Gantz ជួប​ជា​មួយ​លោក​ ដូណាល់ ត្រាំ


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ការិយាល័យ Oval ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ការិយាល័យ Oval ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

ការ​បោះឆ្នោត​នៅ​អ៊ីស្រាអែល​នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត​ប៉ុណ្ណោះ ​ហើយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល លោក Benjamin Netanyahu និង​គូប្រជែង​គឺ​លោក ​Benny Gantz ​កំពុង​ជួប​ប្រជុំជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​ នៅ​ទីក្រុង​វ៉ាស៊ីនតោន។​

នៅលើ​តុ​ចរចា​គឺជា​អ្វី​ដែល​គេ​ហៅថា «កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍» ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​សម្រេច​ឱ្យ​អ៊ីស្រាអែល​គ្រប់គ្រង​ West Bank ​មួយ​ផ្នែក​ដ៏​ធំ។​ អ្នក​ខ្លះ​នៅ​អ៊ីស្រាអែល​និយាយ​ថា ​លោក ​ត្រាំ ​កំពុង​ព្យាយាម​ប្រើ​ឥទ្ធិពល​លើ​ការ​បោះឆ្នោត។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ស្ទើរ​តែ​ពេញ​អាណត្តិ​កាន់​តំណែង​របស់​លោក។ ​ ប៉ុន្តែ​ទើប​តែ​ពេល​នេះ​គឺ​មុន​ការ​បោះឆ្នោតជុំ​ទី​៣​នៅ​អ៊ីស្រាអែល​នៅថ្ងៃទី២​ ខែ​មីនា​នេះ ទើបលោក​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ផែនការ​នេះ។​

លោក​នាយករដ្ឋមន្រ្តី​ Benjamin Netanyahu ​បាន​និយាយ​ថា ​ផែនការ​នេះ​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​អ៊ីស្រាអែល។​

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​និយាយ​ផង​ដែរ​ថា ​លោក​ចាក​ចេញ​មក​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ហើយ​លោក​សង្ឃឹម​ថា លោក​ និង​លោក​ប្រធានាធិបតី ត្រាំ នឹង​បង្កើត​ប្រវត្តិសាស្ត្រ​មួយ។​ ​

គូប្រជែង​របស់​លោក​ Netanyahu ​គឺ​លោក Benny Gantz ​បាន​រៀបចំ​ការ​ប្រជុំ​ឯកជន​ជាមួយ​លោក ត្រាំ ដោយ​សង្ឃឹម​ថា ​លោក​អាច​បង្ហាញ​ថា ​លោក​ជា​គូប្រជែង​ដ៏​សំខាន់​មួយ​សម្រាប់​តំណែង​នាយក​រដ្ឋមន្រ្តី។ ​ប៉ុន្តែការ​ចាប់អារម្មណ៍​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ឥឡូវ​នេះ​បាន​ប្តូរ​ពីការ​ចោទ​ប្រកាន់​អំពើ​ពុករលួយ​របស់​លោក Netanyahu​ មក​និយាយ​អំពី​នយោបាយ​និង​ការ​ទូត។​

ព័ត៌មាន​លម្អិត​អំពី​ផែនការ​នេះ​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នោះ​ទេ ​ប៉ុន្តែ​របាយ​ការណ៍​សារព័ត៌​មាន​អ៊ីស្រាអែល​បាន​និយាយ​ថា ​ផែនការ​នេះ​ផ្តល់​ឱ្យ​អ៊ីស្រាអែល​កាន់កាប់​តំបន់​ West Bank ​មួយ​ផ្នែកធំ​រួម​ទាំង​ជ្រលង​ភ្នំ​ Jordan Valley​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំប្រទល់​រវាង​តំបន់​ West Bank​និង​ហ្ស៊កដានី៕

XS
SM
MD
LG