ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីស្រាអែល​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ


នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​ក្រុង Ramat Gan ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និង​លោក Benny Gantz ប្រធាន​គណបក្ស​ខៀវ និង​ស នៅ​ក្នុង​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu នៅ​ក្នុង​ក្រុង Ramat Gan ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និង​លោក Benny Gantz ប្រធាន​គណបក្ស​ខៀវ និង​ស នៅ​ក្នុង​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

ប្រទេស​អ៊ីស្រាអែល​ចេញ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ ស្រប​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu បាន​ប្រឈម​នឹង​ការ​ប្រជែង​ពី​អតីត​មេបញ្ជាការ​យោធា​លោក Benny Gantz។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​ការ​បោះ​ឆ្នោត​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង ដោយ​គណបក្ស Likud ដែល​ជា​គណបក្ស​ស្ដាំ​និយម​របស់​លោក Netanyahu ប្រជែង​ជាមួយ​នឹង​គណបក្ស​ខៀវ និង​ស​កណ្ដាល​និយម​របស់​លោក Gantz ដោយ​គណបក្ស​ទាំង​ពីរ​មិន​ត្រូវ​គេ​រំពឹង​ថា​នឹង​ឈ្នះ​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋសភា​ដែល​មាន ១២០ អាសនៈ នោះ​ទេ។ គណបក្ស​ចំនួន ១០ អាច​ទទួល​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នេះ។

ករណី​នេះ​អាច​ធ្វើ​ឲ្យ​លោក Avigdor Lieberman ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​លោក Netanyahu ហើយ​ឥឡូវ​នេះ​ជា​គូ​ប្រជែង ក្លាយជា​អ្នក​នាំ​មុខ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

លោក Netanyahu បាន​ធ្វើ​យុទ្ធនាការ​ជាតិ​និយម​នៅ​ថ្ងៃ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ដោយ​និយាយ​ថា ប្រសិនបើ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត លោក​នឹង​ភ្ជាប់​តំបន់​សហគមន៍​ជ្វីហ្វ​ទាំង​អស់​នៅ​ក្នុង​តំបន់ West Bank។

លោក​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​យោធា​អ៊ីស្រាអែល​ថា៖ «ខ្ញុំ​មាន​បំណង​ចង់​ពង្រីក​អធិបតេយ្យភាព​ប្រទេស​អ៊ីស្រាអែល ដោយ​បញ្ចូល​សហគមន៍​ទាំង​អស់» រួម​ទាំង «ទីតាំង​ដែល​មាន​សារៈសំខាន់​ផ្នែក​សន្តិសុខ ឬ​ក៏​សំខាន់​សម្រាប់​កេរដំណែល​របស់​ប្រទេស​អ៊ីស្រាអែល​ផង​ដែរ»។

នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់ លោក Netanyahu បាន​ព្យាយាម​ពង្រីក​ការ​គាំទ្រ​បែប​ជាតិ​និយម​របស់​លោក ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ជា​មិត្តភក្ដិ​ដ៏​យូរ​អង្វែង​របស់​លោក។ កាល​ពី​សប្ដាហ៍​មុន លោក Trump បាន​បង្ហើប​អំពី​ភាព​ដែល​អាច​ទៅ​រួច​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​យោធា​រវាង​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG