ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចំនួន​អ្នក​ស្លាប់​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់កើន​ដល់ ៧.២០០នាក់


មន្ត្រី​នានា​និយាយ​ថា​ ៨​ថ្ងៃ​ក្រោយពី​ការ​រញ្ជួយ​ដី ក្តី​សង្ឃឹម​ថា​ ​អាច​មាន​អ្នក​នៅរស់​នោះ ​មាន​កាន់​តែ​តិច​ទៅៗ ​ហើយ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​ជាង​៧.២០០​នាក់។

មនុស្ស​បួន​នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ពី​ក្រោម​គំនរ​បាក់បែក​ ជា​ច្រើន​ថ្ងៃ​ក្រោយពី​ការ​រញ្ជួយ​ដី​ដ៏​ប្រល័យ​នៅ​ប្រទេស​នេប៉ាល់។​ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​សង្គ្រោះ​នោះ​រួមមាន​មនុស្ស​ម្នាក់​អាយុ​១០១​ឆ្នាំ។

​ប៉ូលិស​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ បុរស​នោះ​ត្រូវ​គេ​រក​ឃើញ​នៅ​ចម្ងាយ​ប្រហែល​៨០​គីឡូម៉ែត្រ​ភាគ​ពាយព្យ​ទីក្រុង​ Kathmandu ​ប្រទេស​នេប៉ាល់។​ ក្រុមជួយ​សង្គ្រោះ​បាន​រាយ​ការណ៍​ថា ​មាន​អ្នក​រួច​ជីវិត​បី​នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ពី​គំនរ​បាក់បែកនៅ​សង្កាត់ ​Sindhupalchowk ​នៅ​ភាគ​ឦសាន​រដ្ឋធានី Kathmandu។

​ប៉ុន្តែ​មន្ត្រី​នានា​និយាយ​ថា​ ៨​ថ្ងៃ​ក្រោយពី​ការ​រញ្ជួយ​ដី ក្តី​សង្ឃឹម​ថា​ ​អាច​មាន​អ្នក​នៅរស់​នោះ ​មាន​កាន់​តែ​តិច​ទៅៗ ​ហើយ​ចំនួន​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​ជាង​៧.២០០​នាក់។​ មាន​មនុស្ស​ច្រើន​ពាន់​នាក់​ទៀត​នៅ​បាត់ខ្លួន​នៅ​ឡើយ ​រួមមាន​មួយ​ពាន់​នាក់​ជា​ជនជាតិ​អឺរ៉ុប​ដែល​ទៅប្រទេស​នេប៉ាល់៕

XS
SM
MD
LG