ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រញ្ជួយដី​ដ៏ខ្លាំងក្លា​នៅ​នេប៉ាល់​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​​តិច​ណាស់​៤៤៩​​នាក់​បាត់បង់​ជីវិត


សព​របស់​ជនរង​គ្រោេះត្រូវបានរកឃើញ​ស្ថិត​​នៅ​ជាប់​ក្នុង​កម្ទេចកំទី​ ​បន្ទាប់​ពី​មាន​ការរញ្ជួយដី ៧.៩ ​រ៉ិចទ័រ​​នៅក្នុងក្រុង ​Kathmandu ប្រទេសនេប៉ាល់ នាថ្ងៃទី២៥​​ ខែមេសា ឆ្នាំ២០១៥។

ការ​រង្គើ​ផែនដី​ខ្លាំង​មួយ​ក្នុង​ប្រទេស​ណេប៉ាល់​ដោយ​មាន​ការ​រញ្ជួយ​បន្ត​បាន បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិចណាស់​៤៤៩​នាក់​ស្លាប់និង​បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើននាក់ទៀត​ត្រូវ​របួស។គេ​រំពឹង​ថា​ចំនួន​មនុស្ស​ស្លាប់​នឹង​កើនទ្បើង​ច្រើនថែមទៀត។​

ការរង្គើ​ផែនដី​នេះ​ដែល​មាន​កម្លាំង៧,៩​បានកើត​មាន​ទ្បើង​នៅ​មុនម៉ោង​១២ថ្ងៃ​ត្រង់​នៅថ្ងៃសៅរ៍នេះ​នៅ​ចម្ងាយ​ប្រមាណ​៨០គ.ម.ទិស​ពាយ័ព្យរដ្ឋធានី​Kathmandu នៃ​ប្រទេសណេប៉ាល់​ បណ្តាល​ឱ្យរលុំអាគារ​និងកំផែង​នៅ​ក្នុង​ក្រុងនោះហើយ​បាន​ជំរុញ​ប្រជារាស្ត្រឱ្យ​ចូល​ទៅ​ក្នុង​ផ្លូវ​ថ្នល់​ដោយ​មាន​ការ​ភ័យស្លន់ស្លោ។​មាន​ការ​រញ្ជួយ​បន្ទាប់​មាន​កម្លាំង៦,៦​ក្នុង​រយៈពេល​ជាង​មួយ​ម៉ោងនៅ​ក្រោយ​ការ​រង្គើផែនដី​ដំបូង។​

មានមនុស្ស​ច្រើននាក់​រង​គ្រោះ​ដោយសារ​ការ​បាក់ដៃជើងនិង​មាន​របួស​ធ្ងន់ធ្ងរឯទៀតៗផងដែរ។​

ប៉ម​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​ត្រូវកសាង​កាលពី​សតវត្សរ៍ទី​១៩​នៅ​ក្នុង​ក្រុង​Kathmandu បានរលុំ​ដោយ​មាន​សេចក្តី​រាយការណ៍​ថា​មាន​មនុស្ស​ច្រើននាក់ប្រហែល​ជាប់គាំង​នៅ​ក្នុង​កម្ទិច​ប៉មនោះ។

ការ​រង្គើ​ផែន​ដី​បាន​បណ្តាលឱ្យ​មាន​ការ​បាក់ផ្ទាំង​ទឹកកកនៅ​លើ​ភ្នំ Everest បណ្តាល​ឱ្យ​មាន​អ្នក​ទ្បើងភ្នំមួយ​ចំនួន​បាត់បង់ជីវិតនិង​ត្រូវ​របួសនិង​មាន​ការ​ជាប់គាំង​អ្នក​ទ្បើងភ្នំ​មួយចំនួនទៀតដែរ។​

ការ​រង្គើផែនដី​នេះរាលដាល​ដល់​ប្រទេស​ជិតខាង​ដោយមាន​រួម​បញ្ចូលប្រទេស​ឥណ្ឌា​ដែរ​ដែល​នៅ​ទី​នោះ​មាន​មនុស្សយ៉ាង​ហោចណាស់២០នាក់​បាន​ស្លាប់។

XS
SM
MD
LG