ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ស្វែងរក​​ជាន់​ខ្ពស់​ស.រ.អា​នឹង​ចូល​រួម​នៅ​កិច្ច​ជួយ​សង្រ្គោះ​ពី​ការ​រញ្ជួយ​ដី​នៅ​នេប៉ាល់


ការ​ខួូច​ខាត​បង្ក​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់។ ក្រុម​អ្នកជួយ​សង្គ្រោះ​​ស.រ.អា​រាប់សិបនាក់​ និង​សុនខ​ខាង​ស្វែង​រក​៦​ក្បាលកំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​នេះ ដើម្បី​ផ្តល់​ជំនួយ​សំខាន់ៗ​នានា។
ការ​ខួូច​ខាត​បង្ក​ឡើង​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​នេប៉ាល់។ ក្រុម​អ្នកជួយ​សង្គ្រោះ​​ស.រ.អា​រាប់សិបនាក់​ និង​សុនខ​ខាង​ស្វែង​រក​៦​ក្បាលកំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​នេះ ដើម្បី​ផ្តល់​ជំនួយ​សំខាន់ៗ​នានា។

ក្រុម​អ្នកជួយ​សង្គ្រោះស.រ.អា​រាប់សិបនាក់​ និង​សុនខ​ខាង​ស្វែង​រក​៦​ក្បាលកំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ណេប៉ាល់ ហើយ​បានត្រូវ​រំពឹង​ថា​នឹង​ទៅ​ដល់​រដ្ឋធានី​Kathmandu ដែល​រងគ្រោះ​ដោយសារ​ការ​រញ្ជួយ​ផែនដី​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ក្រុមអ្នកជួយ​សង្គ្រោះ​សម្រិតសម្រាំង​នេះ​នឹង​ចូល​រួម​ជា​មួយ​កិច្ចខិតខំប្រឹង​ប្រែង​របស់​ប្រទេសណេប៉ាល់ ក៏​ដូច​ជា​អន្តរជាតិ​ បន្ទាប់​ពី​មាន​ការរញ្ជួយ​ផែនដីខ្លាំង​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិចណាស់​២ពាន់៤រយ​នាក់​ស្លាប់​ ហើយ​បាន​ធ្វើ​ឲ្យ​ខូច​ខ្ទេច​ខ្ទី​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ ដែល​បាន​ត្រូវ​ស្ថាបនា​ទ្បើង​ដោយ​ឈើ​និង​ឥដ្ឋ​កាលពី​ថ្ងៃ​សៅរ៍។

គេដឹង​មិន​ច្បាស់​លាស់​ថា​ តើ​មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​ជាប់​គាំង​នៅក្រោម​កម្ទេចកម្ទី​ទាំង​នោះទេ។

លោក Randy Bittinger អ្នកនាំពាក្យ​របស់​ក្រុមស្វែង​រក​ និង​ជួយ​សង្គ្រោះក្នុង​ក្រុង​ជា​អន្តរជាតិ​នៃ​មន្ទីរ​លត់អគ្គីភ័យ​ក្នុង​ស្រុក​ Fairfax រដ្ឋ​Virginia​ បាន​និយាយ​ថា​សមាជិក​ទាំង​៥៦នាក់​នៃ​ក្រុមនេះ​ធ្វើ​ដំណើរ​ពី​មូលដ្ឋាន​កងទ័ព​អាកាស​ Dover ក្នុង​រដ្ឋ​ Delaware ក្នុង​ប៉ែក​ខាង​កើត​នៃ​ស.រ.អា​ទៅ​កាន់ក្រុង​ Kathmandu នៅ​ថ្ងៃអាទិត្យ។

ការ​ហៅ​ឲ្យ​ធ្វើដំណើរ​នេះ​មាន​ទ្បើង​ក្នុង​រយៈពេល​ខ្លី​មួយ​ បន្ទាប់​ពី​មានសេចក្តី​រាយការណ៍​អំពី​ការ​រញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង៧,៨៕

XS
SM
MD
LG