ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក John Kerry មាន​សង្ឃឹម​ខ្ពស់​លើ​កិច្ចព្រមព្រៀង​បរមាណូ​អ៊ីរ៉ង់


Ten new priests who were ordained by Pope Francis lay on the ground during a ceremony in St. Peter's Basilica at the Vatican.
Ten new priests who were ordained by Pope Francis lay on the ground during a ceremony in St. Peter's Basilica at the Vatican.

ថ្ងៃ​ថ្មី​មួយ​នៃ​កិច្ច​ចរចា​អំពី​កម្មវិធី​បរមាណូ​នៃ​ប្រទេស​អ៊ីរ៉ង់​កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​វីយេន បន្ទាប់​ពី​មាន​កិច្ចចរចា​គ្នារហូត​ដល់​យប់ជ្រៅ។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា John Kerry បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា លទ្ធផល​នៃជំនួប​មួយ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif កាល​ពី​មួយ​ថ្ងៃមុន​នេះ «មាន​ភាព​វិជ្ជមាន»។

លោក​ Kerry បាន​មាន​ប្រសាសន៍​ប្រាប់​ពួក​មនុស្ស​នៅ​ជិត​ទី​នោះ​ និង​ពួក​អ្នក​កាសែត​នៅ​ក្នុង​អត្ថាធិប្បាយ​ខ្លី​មួយ​នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​នៃ​ប្រទេសអូទ្រីស​ថា «ខ្ញុំ​យល់​ថា​យើង​ទៅ​ដល់​សេចក្តី​សម្រេច​ចិត្ត​ពិត​ប្រាកដ​ខ្លះៗ​ហើយ។ ដូច្នេះ​ខ្ញុំ​នឹង​និយាយ​ថា ដោយសារ​យើង​មាន​កិច្ចការ​ស្វិតស្វាញ​ពីរ​បី​ទៀត​ត្រូវ​ធ្វើ​ ខ្ញុំ​នៅតែ​មាន​សុទិដ្ឋិនិយម»។

បន្ទាប់​មក​លោក Kerry បានវិលត្រឡប់​ទៅ​កាន់​ Palais Coburg ដែល​នៅ​ទី​នោះ​កិច្ចចរចា​គ្នា​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ។ ក្រុម​ប្រទេស P5+1 កំពុង​ធ្វើការ​ឲ្យ​មាន​ការ​សម្រុះសម្រួល​គ្នា​មួយ​ ដែល​អាចបន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​កម្រិតលើ​កម្មវិធី​បរមាណូ​របស់​រដ្ឋាភិបាល​ក្រុង​តេរ៉ង់។

លោកស្រី​ Federica Mogherini រដ្ឋមន្ត្រី​ការបរទេស​នៃសហភាព​អឺរ៉ុប​ដែល​ជាផ្នែក​មួយ​នៃកិច្ច​ចរចា​នេះ​ដែរ​ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា​ពួក​អ្នក​ធ្វើការ​ចរចា​ឋិត​នៅ​ក្នុង «ម៉ោង​នៃការ​ធ្វើ​សេចក្តី​សម្រេច​ចិត្តហើយ»៕

XS
SM
MD
LG