ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត នៅ​ថ្ងៃ​ចន្ទ

លិខិត​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពី​ការរៀបចំ​ពិធី​ចាប់ឆ្នោត​ជា​សាធារណៈ​ នៅ​ថ្ងៃ​ចន្ទ​ ទី​៨​ខែ​មករា វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក ​នៅ​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​គេហទំព័រ​គ.ជ.ប)

​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ នឹង​ធ្វើ​ឡើង​ដោយ​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គ.ជ.ប​ដដែល។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) នឹង​រៀបចំ​ពិធី​ចាប់ឆ្នោត​ជា​សាធារណៈ​ នៅ​ថ្ងៃ​ចន្ទ​ ទី​៨​ខែ​មករា វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ពី​៤ ក្នុង​ឆ្នាំ​២០១៨​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គ.ជ.ប ដែល​បច្ចុប្បន្ន​មាន​អ្នក​នាំ​ពាក្យ​ពីរ​រូប ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

​ការ​ចាប់ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​លើ​សន្លឹកឆ្នោត​នេះ នឹង​ធ្វើ​ឡើង​ដោយ​សម្ដេច​សង្ឃ​ទាំង​ពីរ​គណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​គ.ជ.ប​ដដែល។

លិខិត​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពី​ការរៀបចំ​ពិធី​ចាប់ឆ្នោត​ជា​សាធារណៈ​ នៅ​ថ្ងៃ​ចន្ទ​ ទី​៨​ខែ​មករា វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក ​នៅ​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​គេហទំព័រ​គ.ជ.ប)
លិខិត​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពី​ការរៀបចំ​ពិធី​ចាប់ឆ្នោត​ជា​សាធារណៈ​ នៅ​ថ្ងៃ​ចន្ទ​ ទី​៨​ខែ​មករា វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក ​នៅ​ក្រសួង​មហាផ្ទៃ ​នៃ​ប្រទេស​កម្ពុជា។ (រូបថត​ពី​គេហទំព័រ​គ.ជ.ប)

ការ​បោះឆ្នោត​គ្រោង​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នេះ។

ការ​បោះឆ្នោត​ដែល​ត្រូវ​ធ្វើ​ឡើង​រាល់​៦​ឆ្នាំ​ម្ដង​នេះ​ គឺ​ជា​ការ​បោះឆ្នោត​អសកល ដោយអ្នក​បោះឆ្នោត​និង​អង្គ​បោះឆ្នោត​គឺ​ជា​តំណាងរាស្ត្រ​ក្នុង​តំណែង និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ទាំង​អស់។​

ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ពី​៤​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​អាសនៈ​ស្ទើរ​តែ​ទាំង​អស់ ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​កម្លាំង​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់អំណាច​នេះ ត្រូវ​បាន​រំលាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG