ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.ប្រកាស​ថា ​អ្នកបោះឆ្នោត​ឆ្នាំ​២០១៨​មាន​ជិត​ ៨,៤ លាន​នាក់


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (VOA)
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (VOA)

អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ ​ជាង​៥សែន​នាក់​ ​(៥៣៦,៦៧៤នាក់)​ ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​មាន​ចំនួន​ជាង​២ម៉ឺន​ឈ្មោះ​ ​(២១,៦៧១​ឈ្មោះ)​ ​និង​ឈ្មោះ​ប្រជាពល​រដ្ឋ​ដែល​បាន​ស្នើសុំ​​កែតម្រូវ​ឈ្មោះ​ ​និង​ទិន្នន័យ​មាន​ចំនួន​ជាង​៥ពាន់​នាក់​ ​(៥៥៧២នាក់)។​

ពលរដ្ឋ​ខ្មែរ​ជាង​៨​លាន​នាក់​ ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវការសម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ២០១៨ខាង​មុខ​ ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​បាន​ដោះ​ស្រាយបណ្តឹងពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​ ​និង​សម្រេច​បិទ​ផ្លូវ​តវ៉ា។​ ​នេះ​បើ​តាម​សេចក្តីប្រ​កាស​ព័ត៌មាន​របស់​ ​គ.ជ.ប​ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ។​

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ចេញ​នៅ​ថ្ងៃទី​២៤​ ​ខែ​មករា​នេះ​បញ្ជាក់​ថា​ ​ប្រជា​ពល​រដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ​ចំនួន​ជិត​៨លាន៤​សែន​នាក់​ ​(៨,៣៨០,២១៧នាក់)​ ​ស្មើនឹង​៨៤,៨​ភាគរយ​ ​នៃ​ចំនួន​ប្រជាពល​រដ្ឋ​គ្រប់​អាយុបោះឆ្នោត​សរុប​ជិត​១០​លាននាក់​ ​(៩,៨៨២,៧៤៦នាក់)។​ ​ក្នុង​នោះ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ ​ជាង​៥សែន​នាក់​ ​(៥៣៦,៦៧៤នាក់)​ ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​មាន​ចំនួន​ជាង​២ម៉ឺន​ឈ្មោះ​ ​(២១,៦៧១​ឈ្មោះ)​ ​និង​ឈ្មោះ​ប្រជាពល​រដ្ឋ​ដែល​បាន​ស្នើសុំកែតម្រូវ​ឈ្មោះ​ ​និង​ទិន្នន័យ​មាន​ចំនួន​ជាង​៥ពាន់​នាក់​ ​(៥៥៧២នាក់)។​

លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​ គ.ជ.ប​ ​ប្រាប់​ ​VOA​ ​បន្ថែម​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​ចំនួន​ប្រជាពលរដ្ឋមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោតនេះ​គឺជា​ចំនួន​ផ្លូវការ​និង​ជា​ការបិទ​ផ្លូវ​តវ៉ា​ ​បន្ទាប់ពី​ ​គ.ជ.ប​ ​បាន​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ ​និង​ជំទាស់​ ​ការធ្វើបច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ ​និង​ការចុះ​ឈ្មោះ​បោះឆ្នោត​ ​ឆ្នាំ​២០១៧​ ​អស់រយៈពេល​៧០​ថ្ងៃ​ ​ចាប់​ពីថ្ងៃទី០១​ ​ខែកញ្ញា​ ​ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧​រួចមក។

លោក​ ​ហង្ស ពុទ្ធា​ ​បញ្ជាក់ថា៖​

«ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​២០១៧​ដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​២០១៨​ហ្នឹងគឺបាន​បញ្ចប់​ហើយ។​ ​បានន័យថា​នេះ​ជាតួលេខ​ ហើយ​ក៏​ជាឈ្មោះ​ផ្លូវការ​នៃ​អ្នកដែល​មានសិទ្ធិ​ទៅ​បោះឆ្នោត​សម្រាប់​ការបោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្រ្ត។​ ​មិនអាច​មាន​ការប្តឹងតវ៉ា​អីទៀត​ទេ​ ​បាន​ន័យថា​បិទ​ផ្លូវ​តវ៉ា​ហើយ»។​

កាល​ពី​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ខែ​មិថុនា​ ​ឆ្នាំ​២០១៧​ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ជាង​ ​៣,៥​លាន​នាក់​ ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជាង​៦,៧​លាន​នាក់​ ​គឺ​ស្មើ​នឹង​ប្រមាណ​ជា​៥២​ភាគរយ។​ ​ចំណែក​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ជិត​៤៤​ភាគរយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG