ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ មាន​ជិត ២៩ លាន​ករណី​នៅ​ទូទាំង​ពិភពលោក


បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​ស្ត្រី​ម្នាក់​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែកញ្ញា ឆ្នាំ​២០២០។
បុគ្គលិក​សុខាភិបាល​ម្នាក់​យក​សំណាក​ពី​ក្នុង​ច្រមុះ​របស់​ស្ត្រី​ម្នាក់​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែកញ្ញា ឆ្នាំ​២០២០។

នៅ​ពេល​បច្ចុប្បន្ន​នេះ ករណី​ឆ្លង​ជំងឺ​កូវីដ១៩ មាន​ជិត ២៩ លាន​ករណី​នៅ​ទូទាំង​ពិភពលោក។

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុត គឺ​ចំនួន​ជាង ៦ លាន ៤ សែន​ករណី។

ឥណ្ឌា​បាន​ដណ្ដើម​លំដាប់​ថ្នាក់​ទី​ពីរ​ពី​ប្រទេស​ប្រេស៊ីល ដែល​មាន​ករណី​ឆ្លង​ចំនួន ៤ លាន ៧ សែន​ករណី។ ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​រដ្ឋ Maharashtra ដែល​ជា​រដ្ឋ​ធំ​ជាង​គេ​បំផុត​នៅ​ឥណ្ឌា និង​ជា​រដ្ឋ​ដែល​មាន​ក្រុង​ហិរញ្ញវត្ថុ Mumbai បាន​កើនឡើង​ដល់​ជាង ១ លាន​ករណី​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន។

ប្រទេស​ប្រេស៊ីល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៤ លាន ៣ សែន​ករណី។

អត្ថបទ​មួយ​នៅ​ក្នុង​ព្រឹត្តិប័ត្រ​វេជ្ជសាស្ត្រ The New England Journal of Medicine បាន​លើកឡើង​ថា ការ​ពាក់​ម៉ាស់​នៅ​ទូទាំង​សាកលលោក «ប្រហែល​ជា​អាច​ជួយ​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​បាន ហើយ​ធានា​ថា ករណី​ឆ្លង​ថ្មី​កាន់​តែ​ច្រើន​ជាង​មុន​គឺ​គ្មាន​រោគសញ្ញា»។

អត្ថបទ​នោះ​បាន​លើកឡើង​ទៀត​ថា ប្រសិនបើ​ការ​លើកឡើង​ដូច្នេះ​ត្រឹមត្រូវ​មែន​នោះ នោះ​ការ​ពាក់ម៉ាស់​អាច​ក្លាយ​ទៅ​ជា​ទម្រង់​មួយ​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ «ដែល​នឹង​ជួយ​បង្កើត​ប្រព័ន្ធ​ការពារ​ខ្លួន និង​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​វីរុស​នេះ» ក្នុង​អំឡុងពេល​ដែល​ពិភពលោក​កំពុង​រង់ចាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG