ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​ឡើង​ដល់​ជាង ៩ សែន​នាក់


រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាស់នៅស្ថានីយរថភ្លើងមួយក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋពាក់ម៉ាស់នៅស្ថានីយរថភ្លើងមួយក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។

ដោយ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​សាកលលោក ឥឡូវនេះ​មាន​ជាង ៩ សែន​នាក់ អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការ​ផ្អាក​ការ​សាកល្បង​លើក​ចុងក្រោយ​នៃ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca បង្ហាញ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ការពារ​ដែល​បាន​បញ្ចូល​នៅ​ក្នុង​ការ​សាកល្បង​នេះ។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡែស៊ី និង​ជំងឺ​ឆ្លង បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី «This Morning» របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃពុធ​ថា៖ «វា​ជា​ការ​សំខាន់​ដើម្បី​ចង្អុល​បង្ហាញ​ថា នេះ​ជា​ហេតុផល​ដែល​យើង​ធ្វើ​ការ​សាកល្បង​ជាច្រើន​ដំណាក់កាល ដើម្បី​កំណត់​ថា​តើ​វ៉ាក់សាំង​ទាំង​នោះ​មាន​សុវត្ថិភាព​ឬ​ក៏​យ៉ាង​ណា​នោះ»។

ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca របស់​អង់គ្លេស​និង​ស្វីស​នេះ បាន​ផ្អាក​ការសាក​ល្បង​វ៉ាក់សាំង​នេះ ដោយសារ​មាន​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ម្នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ ក្រោយពី​បាន​ចាក់​វ៉ាក់សាំង​ពិសោធន៍​នោះ​មក៕

XS
SM
MD
LG