ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ជិត​១,៥​លាន​នាក់​បន្ថែម​ទៀត​ដាក់​ពាក្យ​​សុំ​ជំនួយ​អត់​ការងារ​ខណៈ​អាជីវកម្ម​ខ្លះ​ត្រូវ​បិទ​ទ្វារ​ជា​ថ្មី


រូបឯកសារ៖ ប្រជាពលរដ្ឋ​តម្រង់​ជួរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​វិជ្ជាជីវៈរដ្ឋ Kentucky (Kentucky Career Center) ដោយ​សង្ឃឹម​ថា នឹង​បាន​ជំនួយ​តាម​រយៈ​ការបង្ហាញពី​ភាព​អត់ការងារ​ធ្វើ​របស់​ពួកគេ នៅ​ទីក្រុង Frankfort រដ្ឋ Kentucky នៅ​ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០។
រូបឯកសារ៖ ប្រជាពលរដ្ឋ​តម្រង់​ជួរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល​វិជ្ជាជីវៈរដ្ឋ Kentucky (Kentucky Career Center) ដោយ​សង្ឃឹម​ថា នឹង​បាន​ជំនួយ​តាម​រយៈ​ការបង្ហាញពី​ភាព​អត់ការងារ​ធ្វើ​របស់​ពួកគេ នៅ​ទីក្រុង Frankfort រដ្ឋ Kentucky នៅ​ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០។

ចំនួន​អ្នកបាត់បង់​ការងារ​ថ្មីនេះ​ ធ្វើ​ឲ្យ​ចំនួនសរុប​តាំង​ពី​មាន​វិបត្តិកូវីដ១៩​នៅ​សហរដ្ឋ​​អាមេរិក​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​ បាន​កើន​ដល់ចំនួន​សរុប ​៤៧ លាន​នាក់ ឬ​ ស្មើ​នឹង​ជាង ១ភាគ​៤​ នៃពលរដ្ឋ​អាមេរិក​ពេញ​វ័យធ្វើ​ការសរុប ​១៦៤ ​លាន​នាក់។

ក្រសួង​ការងារ​សហរដ្ឋអាមេរិក​រាយការណ៍ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មាន​ពលរដ្ឋ​អាមេរិក​ជិត​ ១,៥​លាន​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​ធ្វើ​កាល​ពី​សប្តាហ៍​មុន ដែល​ជាចំនួន​ធ្លាក់​ចុះ​ជាប់​គ្នា​១៤​សប្តាហ៍​មក​ហើយ​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩។

ចំនួន​អ្នកបាត់បង់​ការងារ​ថ្មីនេះ​ ធ្វើ​ឲ្យ​ចំនួនសរុប​តាំង​ពី​មាន​វិបត្តិកូវីដ១៩​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​មក​ បាន​កើន​ដល់ចំនួន​សរុប ​៤៧ លាន​នាក់ ឬ​ ស្មើ​នឹង​ជាង ១ភាគ​៤​ នៃពលរដ្ឋ​អាមេរិក​ពេញ​វ័យធ្វើ​ការសរុប ​១៦៤ ​លាន​នាក់។

ប៉ុន្តែ ​ចំនួន​សរុ​ប​នៃ​អ្នក​បាត់​ការងារ​៤៧​លាន​នាក់នេះ​នៅ​តែ​ជា​ចំនួន​ដ៏​ខ្ពស់​សម្រាប់​ប្រទេស​អាមេរិក​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​ជាង​គេ​របស់​ពិភពលោក​នេះ។ ទោះ​បីអាជីវកម្ម​នៅ​តាម​រដ្ឋ​នានា​បាន​បើក​ខ្លះ​វិញ​ក៏​ដោយ​ក៏​អាជីវកម្ម​ជា​ច្រើន​នៅ​តែ​បញ្ឈប់​ការងារ​បុគ្គលិក។ អាជីវកម្ម​ខ្លះ​បាន​បិទ​ទ្វារ​ជា​ថ្មី​ខណៈ​អត្រា​ឆ្លង​ថ្មី​កើន​ឡើង​នៅ​រដ្ឋ California, Texas and Florida។

មន្ត្រី​អាមេរិក​បាន​ទស្សន៍ទាយ​ថា ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​ពី​វិបត្តិ​កូវីដ១៩ ​នឹង​ត្រូវ​ការ​ពេល​យូរ គឺ​រហូត​ដល់​ឆ្នាំ​២០២១៕

XS
SM
MD
LG