ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​​អាមេរិក​កំពុង​ស្វែង​រក​ទាហាន​ម៉ារីន​៣​នាក់​​កំពុង​បាត់​ខ្លួន​នៅ​ផ្ទៃ​ទឹក​អូស្រ្តាលី


រូបឯកសារ៖ យន្តហោះ​របស់​កង​នាវាមុជទឹក​អាមេរិក MV-22 Osprey ចុះ​ចត​លើ​នាវា​ចម្បាំង USS Bonhomme Richard នៅ​ឆ្នេរ​សមុទ្រទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី កាល​ពី​ខែ​មិថុនា។
រូបឯកសារ៖ យន្តហោះ​របស់​កង​នាវាមុជទឹក​អាមេរិក MV-22 Osprey ចុះ​ចត​លើ​នាវា​ចម្បាំង USS Bonhomme Richard នៅ​ឆ្នេរ​សមុទ្រទីក្រុង​ស៊ីដនី ​ប្រទេស​អូស្ត្រាលី កាល​ពី​ខែ​មិថុនា។

យន្ត​ហោះ​និង​នាវា​សហរដ្ឋ​អាមេរិក​កំពុង​ស្វែងរក​ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​៣​នាក់​ដែល​កំពុង​បាត់​ខ្លួន​បន្ទាប់​ពី​យន្តហោះប្រើ​កង្ហារមួយ​គ្រឿង​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​ខាង​កើត​ប្រទេស​អូស្រ្តាលី ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​កងម៉ារីន​សហរដ្ឋ​អាមេរិក។

មនុស្ស​២៣​នាក់​ដែល​បាន​ស្ថិត​នៅ​លើ​យន្តហោះ​ប្រភេទ​ MV-22 Osprey បាន​ត្រូវ​គេ​ជួយ​សង្គ្រោះ។

​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​ យន្ត​ហោះ​នោះ​បាន​ហោះ​ចេញ​ពី​នាវា​ USS Bonhomme Richard ​ហើយ​បាន​ទាក់​ទិន​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​នៅ​ពេល​ដែល​វា​ធ្លាក់។

មន្រ្តី​ម្នាក់​របស់​សេតវិមានបាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​ ដែល​កំពុង​ឈប់​សម្រាក​វិសមកាល​នៅ​ក្លឹប​វាយ​កូនគោល​របស់​លោក​នៅ​ទីក្រុង ​Bedministerរដ្ឋ New Jersey បាន​ត្រូវ​លោក ​John Kelly​ នាយ​ខុទ្ធកាល័យ​របស់​លោក​បានប្រាប់​ត្រួសៗ​ពី​ឧបទ្ទវហេតុ​នេះ។

យន្ត​ហោះ​នោះ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នៅ​ឡើយ​បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹក​ហាត់​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​អូស្រ្តាលី​កាល​ពី២​សប្តាហ៍​មុន​នៅ​ក្នុង​ច្រក​សមុទ្រ​ Shaolwater។ សមយុទ្ធ​យោធា​ដែល​ធ្វើ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ម្តង​មាន​ទាក់​ទិននឹង​កងទ័ព​៣ម៉ឺន​នាក់​ហើយ​និង​យន្តហោះ​២​រយ​គ្រឿង។ កងទ័ព​អូស្រ្តាលី​ស្ថិត​នៅ​ក្នុង​ចំណោម​កងទ័ពចម្រុះ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​ងាមេរិក​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និងអ៊ីរ៉ាក់។

ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​មិន​បានប្រាប់ពី​មូលហេតុ​អ្វី​ដែល​បណ្តាល​ឲ្យ​យន្ត ហោះ​នោះ​ធ្លាក់​ទេ ​ប៉ុន្តែ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​គេ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពីការ​ធ្លាក់​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG