ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​អូតង់​ទាមទារ​ឲ្យ​ប្រធានាធិបតី​បេឡារុស​គោរព​សិទ្ធិ​ជា​មូលដ្ឋាន


រូបឯកសារ៖ អគ្គលេខាធិការ​អង់ការ​អូតង់ (NATO)​ លោក Jens Stoltenberg ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត កាលពីខែមិថុនា ឆ្នាំ២០២០។

អគ្គលេខាធិការ​អង់ការ​អូតង់ (NATO)​ លោក Jens Stoltenberg បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា អង្គការ​សម្ព័ន្ធភាព​យោធា​មួយ​នេះ​កំពុង «តាម​ដាន​ការ​វិវត្ត​នៅ​ក្នុង​ប្រទេស​បេឡារុស​យ៉ាង​យក​ទុក​ដាក់» ហើយ​ថា​អង្គការ​អូតង់​គាំទ្រ​ «ប្រទេស​បេឡារុស​មួយ​ដែល​មាន​អធិបតេយ្យភាព​និង​ឯករាជ្យភាព»។​

លោក Stoltenberg បាន​ថ្លែង​យ៉ាង​ដូច្នេះ​ ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្នុង​ទី​ក្រុង​ប៊ែរឡាំង​ ក្រោយ​ជំនួប​ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ​អំពី​បញ្ហា​ការ​ទូត​សំខាន់ៗ​របស់​អឺរ៉ុប។

សេវា​ផ្សាយ​ជា​ភាសា​បេឡារុស​នៃ​វិទ្យុ​អឺរ៉ុប​សេរី RFE បាន​រាយការណ៍​ថា អគ្គលេខាធិការ​អង្គការ​អូតង់​រូប​នេះ​បានជំរុញ​ឲ្យ​ប្រធានាធិបតី​បេឡារុស​លោក Alexander Lukashenko ត្រូវ​បង្ហាញ​ការ​គោរព​ទាំង​ស្រុង​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បេឡារុស ​រួម​ទាំង​សិទ្ធិ​បញ្ចេញ​មតិ ​និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

លោក Stoltenberg ក៏​បាន​បដិសេធ​ការចោទ​ប្រកាន់​របស់​លោក Lukashenko ដែល​ថា ​ទាហាន​អូតង់​កំពុង​ត្រូវ​ដាក់ពង្រាយ​នៅ​ជិត​ព្រំដែន​បេឡារុស។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បានធ្វើសេចក្តី​ថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ថា រុស្ស៊ី​ត្រៀម​ខ្លួន​នឹង​បញ្ជូន​កងកម្លាំង​ទៅ​កាន់​បេឡារុស​ ប្រសិន​បើ​ចាំ​បាច់​ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់ ខណៈ​មាន​បាតុកម្ម​ជា​បន្ត​ក្រោយ​ការ​បោះឆ្នោត។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​វិទ្យុ​អឺរ៉ុប​សេរី​ RFE ភាសា​បេឡារុស៕

XS
SM
MD
LG