ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្ដា​ប្រទេស​នានា​ឯកភាព​លើ​ក្បួន​ច្បាប់​រួម​ស្ដី​ពី​អាកាសធាតុ


អ្នក​តំណាង​មកពី​ប្រទេស​ជិត ២០០ បាន​បិទ​បញ្ចប់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​អាកាសធាតុ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៨។
អ្នក​តំណាង​មកពី​ប្រទេស​ជិត ២០០ បាន​បិទ​បញ្ចប់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​អាកាសធាតុ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៨។

អ្នក​តំណាង​មកពី​ប្រទេស​ជិត ២០០ បាន​បិទ​បញ្ចប់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​អាកាសធាតុ ដោយ​សម្រេច​បាន​នូវ​ក្បួន​ច្បាប់​រួម​មួយ​ដែល​នឹង​ជួយ​ដឹកនាំ​កិច្ច​ប្រឹងប្រែង​នានា​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​រារាំង​ការ​កើន​ឡើង​កម្ដៅ​ផែនដី។

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​សម្រេច​ឡើង​នៅ​ទីក្រុង Katowice ប្រទេស​ប៉ូឡូញ បន្ទាប់ពី​ការ​ចរចា​រយៈពេល ២ សប្ដាហ៍ បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​នោះ​អាច​អនុវត្ត​គោលការណ៍​ដែល​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ​ឆ្នាំ ២០១៥ បាន។

លោក Michael Kurtyaka ប្រធាន​ដឹកនាំ​សន្និសីទ​នេះ បាន​និយាយ​ថា៖ «វា​ជា​ដំណើរការ​ដ៏​វែង​ឆ្ងាយ​មួយ។ យើង​បាន​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​បណ្ដា​ប្រទេស​ទាំង​អស់​បាន​ចូលរួម‍»។

ប៉ុន្តែ ប្រទេស​មួយ​ចំនួន​បាន​គិត​ថា សន្និសីទ​នេះ​ធ្វើ​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​ទេ​ទាក់ទិន​នឹង​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​រឿង​អាកាសធាតុ ដោយសារ​តែ​ការ​សិក្សា​ស្រាវជ្រាវ​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ការ​កើន​ឡើង​កម្ដៅ​ផែនដី​ប្រហែល​ជា​ដំណើរការ​លឿន​ជាង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​ចំពោះ​រឿង​នេះ​ទៅ​ទៀត។

កាល​ពី​ខែ​មុន ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​កើន​ឡើង​កម្ដៅ​ផែនដី​នឹង​ធ្វើ​ឲ្យ​គ្រោះ​មហន្តរាយ​នានា​កាន់តែ​អាក្រក់​ឡើង​ថែម​ទៀត ដូចជា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ប្រល័យ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ និង​ខ្យល់​ព្យុះ​សង្ឃរា​ដ៏​ខ្លាំងក្លា​ដែល​បោកបក់​ចំ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ដើម៕

XS
SM
MD
LG