ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរការ​ឃោសនា​បោះឆ្នោត​និង​ការចូលរួម​របស់​អ្នកសង្កេតការណ៍​ឯករាជ្យ


លោកសង្ឃ​​កម្ពុជា (ស្តាំ) និមន្ត​បោះឆ្នោត​​នៅ​​ក្នុង​​ស្ថានីយ​បោះឆ្នោត​​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ឆ្នាំ២០១២។
លោកសង្ឃ​​កម្ពុជា (ស្តាំ) និមន្ត​បោះឆ្នោត​​នៅ​​ក្នុង​​ស្ថានីយ​បោះឆ្នោត​​នៅ​វត្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា​ឆ្នាំ២០១២។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​មួយបាន​និយាយ​ថា​ខ្លួននឹង​ប្រើប្រាស់ ប្រព័ន្ធ​សង្កេត​ការណ៍​តាមបែប​វិទ្យាសាស្ត្រ​ផ្ទៀង​ផ្ទាត់​លទ្ធផល​ការ​បោះឆ្នោត​ជា មួយនឹង​លទ្ធផល​នៃការ​បោះឆ្នោត​ដែលចេញ​ដោយ​គជប​ ហើយនឹង​វាយតម្លៃ​ពី ស្ថាន​ការណ៍​បោះឆ្នោត​ផងដែរ។​ នេះជា​ការ​អះអាង​របស់​លោក ​ព្រាប កុល នាយក​ប្រតិបត្តិនៃអង្គការ​តម្លាភាព​កម្ពុជា​ដែល​ជាវាគ្មិន​ក្នុងកម្ម​វិធី​ហេឡូ​វីអូអេ កាល​ពីយប់​ថ្ងៃព្រហស្បតិ៍​ទី១២​ខែកក្កដា​ឆ្នាំ២១០៣។

លោកថ្លែង​ថា​ អង្គការរបស់លោក​នឹង​ដាក់​ពង្រាយ​អ្នកសង្កេតការណ៍​តែ​៨២២នាក់​ក្នុង ការិយាល័យ​បោះឆ្នោត​តែ​៤១១​តែប៉ុណ្ណោះ​ក្នុងចំណោម​ការិយាល័យ​ជាង​១ម៉ឺន ៩ពាន់​ ហើយនឹង​ផ្តោត​ទៅ​លើ​គំរូរ​ជាសំណាក​ដែលផ្តោត​ទៅលើ​ស្ថិតិ​ប្រជា​ពលរដ្ឋ​ និង​ចំនួន​ការិយាល័យ​បោះឆ្នោត។ លោក​ថ្លែង​ថា​ការគណនា​នេះ​អាច មាន​ចំនួន​ល្អៀង​តែ​២​ភាគរយ​ទេ។ លោក​ថ្លែង​ថា ទោះជា​តួលេខ​នេះ​គិត​ជា​ ភាគរយ​ហើយ​មិនអាច​យកជា​ការបាន​មែន តែ​អាច​ដឹង​ច្បាស់​ពី​លទ្ធផល ដឹងពី​ស្ថានការ​បោះឆ្នោត​និង​គុណភាព​នៃ​ការបោះឆ្នោត។ លោក​អះអាង​ថា​ពលរដ្ឋ​អាច​ទូរស័ព្ទ​ចូល​លេខ​ ១២៩២​ បើ​មាន​បញ្ហា​មិន​ប្រក្រតី​ត្រូវ​រាយការណ៍៕
XS
SM
MD
LG