ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការវិល​ត្រឡប់​របស់​លោក សម រង្ស៉ី​ពី​ការនិរទេស​ខ្លួន​មុន​ពេល​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៣


លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​
លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ មេដឹកនាំ​គណបក្ស​ជំទាស់​លោក​សម រង្ស៉ី អះអាង​ថា​ការ​លើក​លែង​ទោស​ដល់​លោក​ដើម្បី​បញ្ជៀស​បញ្ហា​តានតឹង​ក្នុង​សង្គម អាច​ជា​ភាព​រីករាយ​សម្រាប់ ប្រទេស​ជាតិ​ជាង​ភាព​រីករាយ​របស់​លោក​ផ្ទាល់។​ លោក​បង្ហាញ​ក្តីសង្ឃឹម ចុងក្រោយ​ថា​នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ដែល​អាច​ឲ្យ​លោក​បាន ចូលទៅ​កាន់​ប្រទេស​កម្ពុជា​ដោយ​គ្មានការ​ចាប់ខ្លួន។​ នេះ​ជាការ​អះអាង​របស់ លោក​សម រង្ស៉ី​ប្រធាន​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ហើយ​ដែលបាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ថ្ងៃទី​១១ខែ មិថុនា​ឆ្នាំ​២០១៣​ពេល​លោក​អញ្ជើញ​ជា​វាគ្មិន។

លោក​ សម រង្ស៉ី ​បាន​សម្រេច​ចូលទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​នៅមុន​ពេល​បោះ ឆ្នោត​ទោះជា​លោក​ត្រូវ​ទទួល​ទោស​ជាប់គុក​១១ឆ្នាំ​ពីបទ​ដក​តម្រ៉ុយ​បង្គោល ព្រំដែន​កម្ពុជា​ វៀតណាម​កាលពី​ឆ្នាំ២០០៩​និងផ្សព្វ​ផ្សាយ​ឯកសារ​ព្រំដែន​ខុស ច្បាប់​ក្តី។ លោក​អះអាង​ថា​បើមាន​ការ​លើក​លែង​ទោស​ដល់លោក​ នុះ​បង្ហាញថា​ខ្មែរមាន ការ​រួបរួម​គ្នា​ពិត​ប្រាកដ​ ហើយមាន​ន័យថា​ខ្មែរ​នឹង​ខ្មែរ​អាច​និយាយគ្នា​បាន​ អាច រក​ដំណោះ​ស្រាយ​មួយ​ដោយ​សន្តិវិធី​រវាង​ខ្មែរ​នឹង​ខ្មែរបាន។

តាមច្បាប់​កម្ពុជា​ព្រះ​មហាក្សត្រ​មាន​ព្រះរាជ​សិទ្ធិ​លើកលែង​ទោស​ដល់​ទណ្ឌិត ដោយ​ផ្ទាល់​ឬក៏​ត្រូវ​ស្នើសុំ​ពី​នាយក​រដ្ឋមន្ត្រី៕
XS
SM
MD
LG