ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Nadiya Savchenko បាន​ត្រឡប់​ទៅ​ដល់​ទីក្រុង Kyiv វិញ​ហើយ​បន្ទាប់​ជាប់​ពន្ធនាគារ​ជិត​ពីរ​ឆ្នាំ​នៅ​រុស្ស៊ី


លោកស្រី Nadiya Savchenko ដែល​ជា​អ្នក​បើកបរ​ឧទ្ធម្ភាគចក្រ​កងទ័ព​ជនជាតិ​អ៊ុយក្រែន​ម្នាក់ និង​ទើប​តែ​ត្រូវ​បាន​គេ​ដោះលែង (រូប​កណ្តាល) ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្រ្តី​ជាច្រើន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។
លោកស្រី Nadiya Savchenko ដែល​ជា​អ្នក​បើកបរ​ឧទ្ធម្ភាគចក្រ​កងទ័ព​ជនជាតិ​អ៊ុយក្រែន​ម្នាក់ និង​ទើប​តែ​ត្រូវ​បាន​គេ​ដោះលែង (រូប​កណ្តាល) ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្រ្តី​ជាច្រើន​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦។

អ្នក​បើកបរ​ឧទ្ធម្ភាគចក្រ​កងទ័ព​ជនជាតិ​អ៊ុយក្រែន​ម្នាក់​ដែល​បាន​ចំណាយ​ពេល​ជិត​២ឆ្នាំនៅ​ក្នុង​ពន្ធនាគារ​ប្រទេស​រុស្ស៊ី ​បាន​ធ្វើ​ដំ​ណើរ​តាម​យន្តហោះ​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​ដោយ​បាន​ស្វាគមន៍​ជា​វីរបុរស​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង។

លោកស្រី Nadiya Savchenko ​បាន​វិល​ត្រឡប់​ទៅ​កាន់​រដ្ឋធានី​ Kyiv ​វិញ​កាល​ពី​ថ្ងៃ​ពុធ ​ដែល​នៅ​ទី​នោះ ​ប្រធានា​ធិបតី Petro Poroshenko ​បាន​ផ្តល់​រង្វាន់​ដល់​លោក​ស្រី​ជា​វីរជន​អ៊ុយក្រែន ​ដែល​ជា​កិត្តិយស​ខ្ពស់​បំផុត​របស់​ប្រទេសក្នុង​អំឡុង​នៃ​ពិធី​មួយ។​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទាហាន​រុស្ស៊ី​២​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​មាន​ឈ្មោះថា Alexander Alexandrov និង​ Yevgeny Yerofeyev ​បាន​វិល​ត្រឡប់​ទៅ​កាន់​ទីក្រុង​មូស្គូ​ដែល​ជា​ផ្នែក​មួយ​នៃ​ដោះ​ដូរ​គ្នា។

ប្រធានា​ធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ស្រ្តី​មេម៉ាយ​របស់​អ្នក​កាសែត​រុស្ស៊ី​២នាក់ ​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​បាន​សុំ​ឲ្យ​លោក​លើក​លែង​ទោស​ដល់អ្នក​បើកបរ​យន្តហោះ​នោះ។ប្រធានាធិបតី​រុស្ស៊ី Putinបាន​និយាយក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថាលោក​សង្ឃឹម​ថា ​ការ​ដោះ​លែង​លោកស្រី ​នឹង​ជួយ​កាត់​បន្ថយ​ការ​តានតឹង​ក្នុង​ជម្លោះ​នៅ​អ៊ុយក្រែន​ហើយ​នឹង​បញ្ចៀស​ការ​បាត់​បង់​ជីវិត​មនុស្ស​ថ្មី។

តុលាការ​រុស្ស៊ី ​បាន​កាត់​ទោស​លោកស្រី Savchenko ឲ្យ​ជាប់​ពន្ធនាគារ​២២ឆ្នាំ​បន្ទាប់​ពី​លោកស្រី ​បានត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ពី​ការ​សម្លាប់​អ្នក​កាសែត​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​បាញ់​ផ្តក់​ក្នុង​តំបន់​ខាង​កើត​ប្រទេស​អ៊ុយក្រែន​នៅ​ពេល​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី ​បាន​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន។

លោកស្រី Savchenko អាយុ​៣៥​ឆ្នាំ ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ហើយ​បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ជា​ច្រើន​លើក​ដើម្បី​តវ៉ា​ប្រឆាំង​ការ​ឃុំ​ឃាំង​លោកស្រី​នេះ។

លោកស្រី Federica Mogherini ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប ​បាន​សរសើរ​ការ​ដោះ​លែង​អ្នក​បើក​បរ​យន្តហោះ​ដោយ​និយាយ​ថា ​លោកស្រី ​សូម​អបអរ​ជាមួយ​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG