ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអំបូរ​ Shan នៃ​ប្រទេស​ភូមា​ប្រឆាំង​នឹងគម្រោង​​សាងសង់​ទំនប់​ Mong Ton


រូបថតឯកសារ៖ ក្រុមវិស្វករចិន​ ខួង​ធ្វើតេស្ត​នៅទំនប់​ Mong Ton នៅ​លើ​ដង​ទន្លេ Salween។
រូបថតឯកសារ៖ ក្រុមវិស្វករចិន​ ខួង​ធ្វើតេស្ត​នៅទំនប់​ Mong Ton នៅ​លើ​ដង​ទន្លេ Salween។

ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​នៃ​វីអូអេ​បាន​រាយការណ៍​ថា​ក្រុម​សង្គម​ស៊ីវិល​នៃ​ពួក​ជន​អំបូរ​ Shan ​ក្នុង​ប្រទេស​ភូមា​ដែល​ហៅ​កាត់ថា Shan CSOs ​បាន​ប្រឆាំង​នឹង​គម្រោង​ការ​កសាង​ទំនប់ទឹក​ Mong Ton ​ដែល​គ្រោង​នឹង​ត្រូវ​កសាង​រួម​គ្នា​ដោយ​រដ្ឋាភិបាល​ភូមា​និង​ក្រុមហ៊ុន​នៃ​ប្រទេសថៃ​និង​ប្រទេស​ចិន។

អង្គការ Shan SCOs​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ឯ​ក្លិប​អ្នកកាសែត​បរទេស​នៃ​ប្រទេស​ថៃ​ក្នុង​ក្រុង​បាងកក​ថា ​គម្រោង​ការ​ស្ថាបនា​ទំនប់​ទឹក​នេះ​នឹង​មិន​ផ្តល់​ប្រយោជន៍​ឱ្យ​ពួក​ជន​អំបូរ​ Shan​ ក្នុង​មូលដ្ឋាន​ទេ​ពីព្រោះ​អគ្គិសនី​ផលិត​ដោយ​គម្រោងការ​នេះ​៩០​ភាគ​រយ​នឹង​ត្រូវ​លក់​ទៅ​ឱ្យ​ប្រទេស​ចិន​និង​ប្រទេសថៃ។

អង្គការ​ Shan SCOs​ ក៏​មាន​កង្វល់​ដែរ​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​ការ​នេះ​ទៅ​លើ​បរិស្ថាន។​ ពួក​គេ​បាន​និយាយ​ដែរ​ថា​ មាន​ព័ត៌មាន​បន្តិច​បន្តួច​ណាស់​អំពី​គម្រោងការ​នេះ​ដែល​បាន​ត្រូវ​លាតត្រដាង​ឱ្យ​សាធារណជន​បាន​ដឹង៕

XS
SM
MD
LG