ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ភូមា​បាន​ប្រកាស​ផែនការ​បោះឆ្នោត​ជាតិ


មេដឹកនាំ​ក្រុម​ប្រឆាំង​ លោកស្រី Aung San Suu Kyi និយាយ​កំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ War Thinkha ក្នុង​ប្រទេស​ភូមា កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។
មេដឹកនាំ​ក្រុម​ប្រឆាំង​ លោកស្រី Aung San Suu Kyi និយាយ​កំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​នៅ​ក្នុង​ភូមិ War Thinkha ក្នុង​ប្រទេស​ភូមា កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។

ប្រទេស​ភូមា​បាន​ប្រកាស​ថា ការ​បោះឆ្នោត​ជាតិ​ដែល​គេ​រង់ចាំ​យូរ​ហើយ​នៅក្នុង​ប្រទេស​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ខែ​វិច្ចិកា។ កាល​កំណត់​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​លោក​ U Thaung Hlaing ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រួម​ (Union Election Commission) នេះ​បើយោងតាម​សេចក្តី​រាយ​ការណ៍​របស់​វីអូអេ​ផ្នែក​ភាសា​ភូមា។ ​

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​ National League for Democracy ​ដឹកនាំ​ដោយ​លោកស្រី Aung San Suu Kyi ត្រូវ​គេ​រំពឹង​ថា នឹង​បន្ត​មាន​ការ​គាំទ្រ​ខ្លាំងក្លា​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។​

ប៉ុន្តែ​លោក​ស្រី Aung San Suu Kyi ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខនារី​ប្រធានាធិបតី​បាន​ទេ ក្រោយពី​សភា​ដែល​មាន​សំឡេង​កងទ័ព​ជាច្រើន​បាន​បដិសេធ​មិន​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​កាលពី​ខែ​មុន​នោះ។ តាម​ច្បាប់​បច្ចុប្បន្ន​ ​កងទ័ព​ភូមា​មាន​សំឡេង​នៅ​ក្នុង​សភា​២៥%​ដែល​ជា​សំឡេង​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​ការ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ។​ លោកស្រី​ Aung San Suu Kyi មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខនារី​បាន​ដោយ​សារ​លោកស្រី​មាន​កូន​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋ​ធម្មនុញ្ញ​ហាមប្រាម៕

XS
SM
MD
LG