ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា


លោក Tony Blinken អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក។

វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ភូមា​បាន​រាយការណ៍​ថា​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​លោក Blinken អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា​ដើម្បី​ជួប​ជាមួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ភូមា ​ក្រុម​មេដឹកនាំ​នយោបាយ ​ក្រុម​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ការ​ផ្តើម​គំនិត​នៃ​ក្រុម​មេដឹកនាំ​វ័យក្មេង​ក្នុង​ទ្វីបអាស៊ី​អាគ្នេយ៍​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Young Southeast Asian Leaders Initiative និង​ក្រុម​សមាជិក​នៃ​សង្គម​ស៊ីវិល​ផង​ដែរ។ ​អ្នកនាំ​ពាក្យ​រូប​នេះ​នៃ​ក្រសួង​ការបរទេស​អាមេរិកាំង​ក៏​បាន​និយាយ​ដែរ​ថា​លោក​អនុ​រដ្ឋ​មន្ត្រី​នឹង​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ធំ​ដោយ​មាន​រួម​មាន​បញ្ហា​សំខាន់ៗ​ខាង​សិទ្ធិ​មនុស្ស​និង​បញ្ហា​ក្នុង​តំបន់៕

XS
SM
MD
LG