ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​ភូមា​ស្នើ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​កិច្ច​ចរចា​សន្តិភាព​ថ្មី​ជា​មួយ​ពួក​ឧទ្ទាម​នៃ​ជន​ភាគ​តិច


ជំនួបរវាងក្រុមឧទ្ទាម NCCT និងភាគី UPWC នៅក្រុងMyitkyina នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៤។

រដ្ឋាភិបាល​ប្រទេស​ ភូមា​ ឬ​ មីយ៉ាន់ម៉ា​ ស្នើ​ឲ្យ​មាន​ការ​ចាប់​ផ្តើម​កិច្ច​ចរចា​សន្តិភាព​ថ្មី​ជា​មួយ​ពួក​ឧទ្ទាម​នៃ​ជន​ភាគ​តិច។​

លោក​ Hla Maung Shwe​ នៃ​មជ្ឈមណ្ឌល​សន្តិភាព​ មីយ៉ាន់ម៉ា​ ជា​ផ្លូវការ​ បាន​ប្រាប់​ វីអូអេ​ ថា​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ខាង​កិច្ច​ចរចា​នេះ​ បាន​ធ្វើ​សេចក្តី​ស្នើ​ ទៅ​ក្រុម​សម្រប​សម្រួល​បទ​ឈប់​បាញ់​គ្នា​ពាស​ពេញ​ប្រទេស​របស់​ពួក​ឧទ្ទាម​ ហៅ​កាត់​ថា​ NCCT​ ដែល​ជាអង្គការ​តំណាង​ឲ្យជន​ភាគ​តិច​ជា​ច្រើន​ក្រុម​ក្នុង​ប្រទេស។

លោក​ Hla​ ថ្លែង​ថា​ លោក​រដ្ឋ​មន្រ្តី​ U Aung Min​ បាន​ស្នើ​ចាប់​ផ្តើម​កិច្ច​ចរចា​គ្នា​ឡើង​វិញ​ រវាង​ថ្ងៃ​ទី​ ១៨​ និង​ ២០​ ខែ​ធ្នូ​នេះ​។​ លោក​ថា​ អង្គការពួក​ឧទ្ទាម​ NCCT​ នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​ ១៣​ និង​ ១៤​ ខែ​ធ្នូ​នៅ​ប្រទេស​ ថៃ​ ដូច្នេះ​រដ្ឋាភិបាល​នឹង​ជួប​ជា​មួយ​ NCCT​ នៅ​ថ្ងៃ​ទី​ ១៥​ ធ្នូ​ នៅ​ប្រទេស​ថៃ​ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​ពួក​គេ។​

លោក​ Khun Okkar​ សមាជិក​របស់​ NCCT​ បាន​បញ្ជាក់​អំពី សេចក្តី​ស្នើ​របស់​រដ្ឋាភិបាល​ ដែល​បាន​ប្រាប់​ វីអូអេ​ថា​ ពួក​ឧទ្ទាម​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​វិញ​ទេ៕

XS
SM
MD
LG