ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ មើល​ឃើញ​យុគ​សម័យ​ថ្មី​សម្រាប់​មីយ៉ាន់ម៉ា​តែ​សុំ​ឱ្យ​ធ្វើការ​កែទម្រង់​ថែម​ទៀត


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចាប់​រលាក់ដៃ​ជាមួយ​លោក​ប្រធានាធិបតី​ មីយ៉ាន់ម៉ា ថេន សេន នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​នៃ​ពិដោរ​ក្នុង​ប្រទេស​ភូមា​ នៅ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា និយាយ​ថា លោក មាន​ទំនុក​ចិត្ត​ថា នឹង​មាន​ថ្ងៃ​ថ្មី​នៅ​ក្នុង​ប្រទេស​ភូមា ក៏ប៉ុន្តែ ​លោក ​មាន​ប្រសាសន៍​ទៀត​ថា ​មាន​ការងារ​ច្រើន​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ស្ថិត​ក្នុង​អន្តរកាល​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ។

លោក​ប្រធានា​ធិបតី​អូបាម៉ា បាន​ធ្វើការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ព្រហស្បត៍​ក្នុង​អំឡុង​ពេល​នៃ​ការ​ជួប​ជាមួយ​ពួក​មេដឹកនាំ​ប្រតិបត្តិ​នៅក្នុង​ទីក្រុង​ណៃពិដោ។

លោក​អូបាម៉ា បាន​ពណ៌នា​ជំនួប​នេះ​ថា​ជា​ការពិភាក្សា​ដ៏​ល្អ​បំផុត​អំពី​អន្តរកាល​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ភូមា​ហើយ​នឹង​អំពី​ការ​កើន​ឡើង​នូវ​ការបង្រួប​បង្រួម​ដែល​បាន​ធ្វើ​រួច​ទៅ​ហើយ​នោះ។ លោក​ប្រធានា​ធិបតី មាន​ប្រសាសន៍​ទៀត​ថា ការចរចាក៏​ផ្តោត​លើ​ការ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ឡើង​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស។

លោកស្រី​អោង សានស៊ូជី ដែល​ជា​សកម្មជន​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​យូរ​មក​ហើយ​នោះ ​បាន​ចូលរួម​ក្នុង​ជំនួបពួក​មេដឹកនាំ​ប្រតិបត្តិនោះ ក៏ប៉ុន្តែ ​មិន​បាន​លើក​ឡើង​បញ្ហា​ណាមួយ​ទេ។ លោកស្រី ត្រូវ​គេ​រំពឹងនឹង​មាន​ការ​ជួប​មួយ​ទល់​នឹង​មួយ​ជាមួយ​លោក​ប្រធានា​ធិបតី​នៅ​ថ្ងៃ​សុក្រ​នេះ។

​បន្ទាប់​ពី​ការ​ចរចា​របស់​លោក​ជាមួយ​ពួកមេដឹកនាំ​ប្រតិបត្តិ​មក ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​ធ្វើ​ការ​ចរចា​ជាលក្ខណៈ​ឯក​ជន​ជាមួយ​លោក Thein Sein ​ប្រធានា​ធិបតី​ភូមា​ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​លោក​ប្រធានា​ធិបតី ​នឹង​លើក​ឡើងការ​ព្រួយ​កង្វល់​របស់​លោក​អំពី​ជំហាន​នៃការ​ធ្វើ​កំណែទម្រង់ខាង​នយោបាយនិង​សិទ្ធិ​មនុស្ស​ ​រួមមាន​ការយក​ចិត្ត​ទុកដាក់​ជន​ជាតិ​ភាគ​តិច Rohingya កាន់​សាស​នា​អ៊ី​ស្លាមរបស់​ភូមា​ផង​ដែរ។

​ដំណើរ​បំពេញ​ទស្សនៈ​កិច្ច​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា ​កើ​តមាន​ឡើង​ក្នុង​អំឡុង​នៃ​ជំនួប​របស់​សមាគម​អាស៊ាន​។ ​វា ​ជាលើក​ទី​មួយ​ដែល​សន្និសិទ​កំពូល​ប្រចាំ​ឆ្នាំ​នោះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ប្រទេស​ភូមាដែល​កំពុង​ងើប​ចេញ​ពី​ការ​គ្រប់​គ្រងផ្តាច់​ការ​ដោយ​ពួក​យោ​ធា​អស់​រាប់​ទសវត្សរ៍។

នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​ប្រធានា​ធិបតីអូបាម៉ា ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Yangon ​ដែល​នៅ​ទី​នោះលោក​ប្រធានាធិបតីអូបាម៉ា ​នឹង​ជួប​ជាមួយ​លោកស្រី​អោង ​សានស៊ូ​ជី​ហើយ​នឹងថ្លែងទៅ​កាន់ជំនួប​យុវជន​របស់​អាស៊ាន​។

​នៅ​ក្នុង​កំណត់​សម្គាល់​មួយទៅ​កាន់​សន្និសិទ​កំពូល​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​លោក កំពុង​សង្ឃឹមនឹង​ស្ថាបនាអ្វី​ដែលលោក​ប្រធានា​ធិបតី​ ​មាន​ប្រសាសន៍​ថា ភាព​ជាដៃ​គូ​ដ៏​ខ្លាំង​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​មាន​ប្រសាសន៍​ថា៖

«យើង ​បាន​ធ្វើ​ការ​វិនិយោគ​ទុន​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​ស្ថាបនាសមត្ថភាព ​មិន​ត្រឹម​តែ​ប្រទេសនិមួយ​ៗ​ទេ ប៉ុន្តែក៏​រវាងប្រទេស​និង​ប្រទេសដែរ ​ការ​ស្ថាបនាសមត្ថភាពនេះ ​យើង ​អាច​ក្លាយ​ជា​ដៃគូ​ដែល​មានសមត្ថភាព​កាន់​តែ​ខ្លាំង​ឡើងហើយ​នឹងបំពេញ​តម្រូវការនៃ​ការ​ប្រឈម​ក្នុង​តំបន់​និង​សាកល​លោក​នៅពេល​ខាង​មុខ​នេះ»។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រ​សាសសន៍​ថា ​ភូមា ​បាន​ធ្វើ​កិច្ច​ដ៏​អស្ចារ្សជា​ប្រធានសមាគម​អាស៊ាន​នៅឆ្នាំនេះ​ហើយ​បាន​បង្ហាញ​នូវភាព​ជាមេដឹកនាំ​ដ៏​ខ្លាំងលើ​បញ្ហា​សំខាន់​ៗ​បំផុត​ដល់​តំបន់​ទាំង​មូល។

មេដឹកនាំ​សហរដ្ឋ​អាមេរិក​ ​ក៏​នឹង​ចូលរួម​សន្និសិទ​កំពូល​អាស៊ី​ខាងកើត ​ដែល​ជា​ការ​ប្រមូល​ផ្តុំប្រទេស​១០​របស់​សមា​គម​អាស៊ាន​បូក​និង​ប្រទេស​៨​ផ្សេង​ទៀត​ ​រួមមាន​សហរដ្ឋ​អាមេរិក​ ​ចិន រុស្ស៊ី​និង​ឥណ្ឌា៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG