ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​មីយ៉ាន់ម៉ា​ប្រឈម​នឹង​ការពិនិត្យ​តាមដាន​កាន់​តែ​ខ្លាំង​ពី​អន្តរជាតិ


រូប​ឯកសារ៖ ទាយាន​យាម​ព្រំដែន​មីយ៉ាន់ម៉ា​ម្នាក់​ឈរ​យាម​នៅ​ពី​មុខ​ផ្ទះ​ដែល​ឆាបឆេះ​នៅ​ក្នុង​ការ​ប៉ះទង្គិច​រវាង​ក្រុម​យុទ្ធជន និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ភូមិ Tin May រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
រូប​ឯកសារ៖ ទាយាន​យាម​ព្រំដែន​មីយ៉ាន់ម៉ា​ម្នាក់​ឈរ​យាម​នៅ​ពី​មុខ​ផ្ទះ​ដែល​ឆាបឆេះ​នៅ​ក្នុង​ការ​ប៉ះទង្គិច​រវាង​ក្រុម​យុទ្ធជន និង​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ភូមិ Tin May រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

ជនស៊ីវិល​ប្រហែល​៨០០០នាក់​បាន​បាត់បង់​ផ្ទះ​សម្បែង​ដោយសារ​ការប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋ Shan ក្នុង​ឆ្នាំ២០១៩ ​ហើយ​មនុស្ស​រាប់ពាន់​នាក់​ទៀត​បាន​រត់ចេញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​នៅក្នុង​រដ្ឋ Kachin រដ្ឋ Karenនិងរដ្ឋ Rakhine។​

នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ការ​កើន​ឡើង​នៃ​ជម្លោះ​រវាង​ក្រុម​ជនជាតិ​ភាគតិច​ប្រដាប់ អាវុធ​ និង​កងកម្លាំង​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​កាល​ពី​ឆ្នាំ​មុន​ បាន​បង្ក​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​កាន់​តែ​ធ្ងន់ធ្ងរ​ ខណៈ​មាន​ការ​ចោទប្រកាន់​កាន់​តែ​ខ្លាំង​ថា​ការ​បង្ក្រាប​របស់​កងកម្លាំង​រដ្ឋាភិបាល​នេះ​គឺ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ បន្ទាប់​ពី​តុលាការ​អង្គការ​សហប្រជាជាតិ​ចេញ​បទបញ្ជា​នា​ពេល​ថ្មីៗ​នេះ​ឲ្យ​មីយ៉ាន់ម៉ា​ត្រូវ​តែ​ការពារ​ជនជាតិ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ពី​អំពើ​ប្រល័យ​ពូជសាសន៍​នោះ​ ក្រុម​ជនជាតិ​ភាគ​តិច​ផ្សេងៗ​ទៀត​ដែល​បាន​ប្រយុទ្ធ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ដើម្បី​គ្រប់គ្រង​ដែនដី​ដែល​សម្បូរ​ដោយ​ធនធាន​កំពុង​បង្ហាញ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឃោរឃៅ​ដែល​ធ្វើឡើង​ដោយ​យោធា​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​កត់ត្រា​ទុក​អស់​រាប់​ទសវត្សរ៍​មក​ហើយ។

អ្នក​ភូមិ​ជនជាតិ Shan ទន្ទឹង​រង់ចាំ​សន្តិភាព​ជាយូរ​មក​ហើយ ​ខណៈ​ការប្រយុទ្ធ​រវាង​កងកម្លាំង​រដ្ឋាភិបាល​ និង​កងទ័ព​រំដោះ​ជាតិ Ta'ang ដែល​ជា​ក្រុមជនជាតិ​ភាគតិច​ប្រដាប់​ដោយ​អាវុធ​នៅក្នុង​តំបន់​បង្ក​ការលំបាក​យ៉ាង​ខ្លាំង​ដល់​ពួក​អ្នកភូមិ។

អ្វី​ដែល​ជា​ទុក្ខព្រួយ​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​នោះ​ គឺ​ការកើនឡើង​ការវាយប្រហារ​តាម​អាកាស​ដោយ​កងទ័ព​មីយ៉ាន់ម៉ា​ដើម្បី​ចូល​ទៅ​កាន់​តំបន់​ភ្នំ​នេះ​ ដែល​ការណ៍​នេះ​បាន​បង្ក​ហានិភ័យ​កាន់​តែ​ខ្លាំង​សម្រាប់​ជនស៊ីវិល​អាច​នៅ​ចំ​កណ្តាល​ការ​ប្រយុទ្ធ​តតាំង​ដាក់​គ្នា​នេះ។

លោក U Maung Chone គ្រូបង្រៀន​នៅ​សាលារៀន​ក្នុង ក្រុង Namhsan បាន​និយាយ​ថា៖ «សំឡេង​ឧទ្ធម្ភាគចក្រ​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់។ សំឡេង​ផ្ទុះ​គ្រាប់​ដែល​ទម្លាក់​នៅ​ជុំវិញ​ភូមិ​គឺ​ពិតជា​គួរ​ឲ្យ​រន្ធត់​ខ្លាំង​ណាស់។ មិន​ថា​គ្រាប់បែក​នោះ​ទម្លាក់​នៅក្នុង​ក្រុង​ឬ​នៅ​តំបន់​ផ្សេង​ទៀត​ទេ សំឡេង​ផ្ទុះ​នោះ​គឺ​ពិតជា​គួរ​ឲ្យ​ខ្លាច​ណាស់​សម្រាប់​ក្មេងៗ»។

ជនស៊ីវិល​ប្រហែល​៨០០០នាក់​បាន​បាត់បង់​ផ្ទះ​សម្បែង​ដោយសារ​ការប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋ Shan ក្នុង​ឆ្នាំ២០១៩ ​ហើយ​មនុស្ស​រាប់ពាន់​នាក់​ទៀត​បាន​រត់ចេញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​នៅក្នុង​រដ្ឋ Kachin រដ្ឋ Karenនិងរដ្ឋ Rakhine។​

ក្រុម​អ្នក​សង្កេតការណ៍​ដូច​អ្នកស្រី Charm Tong សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​រដ្ឋ Shan​មាន​ក្តី​កង្វល់​ថា​ ក្រុមហ៊ុន​អន្តរជាតិ​នានា​នឹង​បន្ត​ព្រងើយ​កន្តើយ​ទៅ​នឹង​ការចោទ​ប្រកាន់​ជា​ច្រើន​ពី​ការប្រព្រឹត្ត​ឧក្រិដ្ឋ​សង្គ្រាម​ដោយ​កងទ័ព​មីយ៉ាន់ម៉ា​នេះ​ ហើយ​ពួកគេ​នឹង​នៅ​តែ​បន្ត​ប្រព្រឹត្ត​ទង្វើ​នេះ​យ៉ាង​គឃ្លើន។

អ្នកស្រី CHARM TONG សកម្មជន​សិទ្ធិមនុស្ស​រដ្ឋ Shan បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គ្មាន​សម្ពាធ​ពី​អន្តរជាតិ​ និង​ការ​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​អាវុធ​បែប​នេះ​ប្រឆំាង​នឹង​ជនស៊ីវិល​នៅក្នុង​តំបន់​នានា​ទេនោះ ពួកគេ​នៅ​តែ​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដូចនេះ ​និង​ការ​វាយប្រហារ​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​បែប​នេះ​ដដែរ»។

ការ​គំរាមកំហែង​ពី​ការ​វាយប្រហារ​ភ្លាមៗ​ដោយ​ឥតឈប់ឈរ​ទាំងនេះ​បាន​បង្កើនការលំបាក​ដល់​កុមារ​ដែល​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​នៅក្នុង​តំបន់​ជនជាតិ​ភាគតិច។
សម្រាប់​ឳពុកម្តាយ​ដូចជា​អ្នកស្រី Mary Renu ការការពារ​កូនៗ​របស់​អ្នកស្រី​ពី​ព័ត៌មាន​អាក្រក់​នៃ​ការទម្លាក់​គ្រាប់បែក​គឺ​ជា​ភារកិច្ច​ដ៏​លំបាក​មួយ។

អ្នកស្រី Renu និយាយ​ថា​ កូនប្រុស​អ្នកស្រី​ឈ្មោះ Naw Din អាយុ១០ឆ្នាំ​បាន​ក្លាយ​ជា​ក្មេង​មិន​សូវ​និយាយ​ស្តី​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ហើយ​ព្យាយាម​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​តាមរយៈ​ការ​គូរគំនូរ​វិញ។

អ្នកស្រី Mary Renu បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​កូន​ប្រុស​ខ្ញុំ​កុំ​ឲ្យ​បារម្ភ ព្រោះ​ថា​ស្ថានភាព​នឹង​មាន​ភាពប្រសើរ​ឡើង​វិញ។ កូន​កុំ​ខ្លាច​អី។ ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ប្រសើរឡើង​និង​គិត​ថា​មាន​សុវត្ថិភាព។ ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ការប្រយុទ្ធគ្នា​និង​ជម្លោះ​នឹង​ត្រូវ​បញ្ចប់​ឆាប់ៗ។ ខ្ញុំ​ព្យាយាម​លើក​ទឹកចិត្តគាត់»។
ខណៈ​ការប្រយុទ្ធ​គ្នា​នៅ​បន្ត​កើតឡើង​នៅក្នុង​តំបន់​សម្បូរ​ធនធាន​នៅ​ប្រទេស

មីយ៉ាន់ម៉ា​ ទាំង​ក្រុម​ការពារ​សិទ្ធិមនុស្ស​និង​ជនភៀសខ្លួន​សង្ឃឹម​ថា​ការ​ពិនិត្យ​តាមដាន​កាន់​តែ​ខ្លាំង​ពី​អន្តរជាតិ​លើ​យោធា​មីយ៉ាន់ម៉ា​នឹង​នាំ​មក​នូវ​ការទទួលខុសត្រូវ​និង​សន្តិសុខ​សម្រាប់​ជនស៊ីវិល៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG