ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹក​នាំ​មីយ៉ាន់ម៉ា អ្នកស្រី​អង់សាន ស៊ូជី ធ្វើទស្សនកិច្ច​រដ្ឋ Rakhine


មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី​អង់សាន ស៊ូជី មកដល់​អាកាសយានដ្ឋាន​ Sittwe បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច Maungdaw ក្នុង​រដ្ឋ Rakhine កាលពី​ថ្ងៃទី​០២ វិច្ឆិកា ២០១៧។
មេដឹកនាំ​មីយ៉ាន់ម៉ា​អ្នកស្រី​អង់សាន ស៊ូជី មកដល់​អាកាសយានដ្ឋាន​ Sittwe បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច Maungdaw ក្នុង​រដ្ឋ Rakhine កាលពី​ថ្ងៃទី​០២ វិច្ឆិកា ២០១៧។

លោកស្រី​អង់​សាន ស៊ូជី មេដឹកនាំ​ភូមា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ Rakhine មាន​វិបត្តិ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជា​លើក​ដំបូង​ចាប់​តាំង​ពីមានការ​ចាប់ផ្តើមយុទ្ធនាការយោធាដ៏ឃោរឃៅ​ប្រឆាំង​នឹង​ពួក​ជនភាគតិច​អំម្បូរ Rohingya កាន់សាសនា​ឥស្លាម​មក​នោះ។​

អ្នកនាំពាក្យ​ម្នាក់​របស់​លោកស្រី​អង់សាន ស៊ូជី​បាននិយាយ​ថា​លោកស្រី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​ព្រំដែន​ Maungdaw ពី​ក្រុង Sittwe ដែល​ជា​ធានីនៃ​រដ្ឋ Rakhine ដែល​លោកស្រី​បានអញ្ជើញ​ទៅ​ដល់ទី​នោះ​កាលពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​។​

ជ័យលាភី​រង្វាន់ Nobel សន្តិភាព​រូបនេះ​បានទទួលការ​រិះគន់ច្រើនពី​សហគមន៍​អន្តរជាតិ​ដែល​បាននិយាយ​ថា​លោកស្រី​យឺតយូរ​ក្នុង​ការឆ្លើយ​តប​នឹង​វិបត្តិនេះ។​លោកស្រី​បានមាន​ប្រសាសន៍​ពី​ដំបូង​ថាមាន «ការ​ផ្តល់ព័ត៌មាន​មិនពិតជា​ច្រើន» អំពី​ស្ថានភាពមិន​ល្អ​របស់​ក្រុម​ជន​អំបូរ​ Rohingya។

ការ​វាយ​ប្រហារ​មួយ​ដោយ​ពួក​ជនសកម្មប្រយុទ្ធ Rohingya លើ​ប៉ុស្តិ៍ ជួរ​មុខ​ប៉ូលិស​រដ្ឋាភិបាល​ភូមា​ក្នុង​រដ្ឋ Rakhine នា​ផ្នែក​ខាង​ជើង​ប្រទេស​ភូមា​បាននាំ​ឱ្យ​ក្រុម​ទាហាន​រដ្ឋាភិបាល​បើក​ធ្វើយុទ្ធនាការ​យោធា​ប្រឆាំង​នឹង​ភូមិ​របស់ពួក Rohingya។ ការវាយប្រហារ​ទាំងនេះ​បានបណ្តាល​ឱ្យពួក​ Rohingya ៦សែននាក់​រត់គេចខ្លួន​ពី​រដ្ឋ​ Rakhine ទៅ​កាន់ប្រទេស​បង់ក្លាដែស​ដោយ​ភាគច្រើនបាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្នុង​ស្រុក Cox's Bazar។ ចំនួន​ជិត៦០ភាគរយ​នៃក្រុម​ជន​ភៀសខ្លួន​ទាំង​នេះ​ជា​ក្រុមកុមារ។​

អ.ស.ប.បាន​ពណ៌នា​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ Rohingya គោរព​សាសនា​ឥស្លាម ថា​ជា​ «ឧទាហរណ៍​មួយ​នៃការ​សម្អាត​ខាង​ពូជសាសន៍»៕

XS
SM
MD
LG