ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​យោធា​មីយ៉ាន់ម៉ា បាន​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​អ្នកប្រឆាំង


ក្រុមនិស្សិត​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការដណ្តើម​កាន់កាប់​អំណាច​របស់​យោធា​កាលពី​ខែកុម្ភៈ នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១។
ក្រុមនិស្សិត​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការដណ្តើម​កាន់កាប់​អំណាច​របស់​យោធា​កាលពី​ខែកុម្ភៈ នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១។

ចាប់តាំង​ពី​ចុង​សប្តាហ៍​នៃ​ខែ​កុម្ភៈ​មក ​ក្រុម​ប្រឹក្សា​រដ្ឋបាល​គ្រប់គ្រង​អំណាច​ក្រោយ​រដ្ឋប្រហារ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ចាប់​ខ្លួន​សមាជិក​គ្រួសារ​របស់​អ្នក​ប្រឆាំង​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​លើ​ពួក​ប្រឆាំង​ឲ្យ​ប្រគល់​ខ្លួន។ ​នេះ​បើ​តាម​ពួក​អ្នក​ប្រឆាំងនិង​មេធាវី​ដែល​ជួយ​អ្នក​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​នោះ ​និង​មន្ត្រី​ម្នាក់​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​ជា​ក្រុម​ប្រឆាំង។​

ពួក​គេនិយាយ​ថា​ សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​សកម្មជន​អ្នក​នយោបាយ​ និង​មន្ត្រី​ដែល​ទាក់ទិន​នៅ​ក្នុង​ចលនា​ស៊ីវិល​មិន​ស្តាប់​បង្គាប់ ​បាន​ត្រូវ​ចាប់​ខ្លួន ​និង​ដាក់​ពន្ធនាគារ​ដោយ​ពួក​យោធា។ អ្នក​ខ្លះ ​បាន​ត្រូវ​វាយ​តប់ ​និង​ធ្វើ​ទារុណកម្ម​ដោយ​កងកម្លាំង​សន្តិសុខ​ចំពោះ​ការ​មិន​ព្រម​ផ្តល់​ព័ត៌មាន​អំពី​ពួក​ប្រឆាំង​ដែល​បាន​គេច​ពី​ការ​ចាប់​ខ្លួន។​

លោក ​Aung Myo Min ​ជា​រដ្ឋមន្ត្រី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​បាន​ចំណាយ​ពេល​៣​ទសវត្សរ៍​ការពារ​សិទិ្ធ​មនុស្ស​បាន​ប្រាប់ ​VOA ​កាលពី​ថ្ងៃ​ទី៣០​ ខែ​មិថុនា​ថា ​«ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​គ្រួសារ​ស្លូត​ត្រង់​ គឺ​ជា​សកម្មភាព​បង្ខិត​បង្ខំ។ ​ យើង​ថ្កោល​ទោស​យ៉ាង​ខ្លាំង»។​

VOA ​បាន​ព្យាយាមម្តង​ហើយ​ម្តង​ទៀត​ដើម្បី​សុំ​ការ​បកស្រាយ​ពី​ពួក​យោធា​ចំពោះ​សេចក្តី​រាយ​ការណ៍​នេះ ​ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ៕

XS
SM
MD
LG